អាមេរិក រិះគន់វៀតណាម ខ្លាំងៗជុំវិញការរំពឹងទុកនៃដំណើរទស្សនកិច្ចលោក ពូទីន

2024/06/17 08:40:41 pm        171

មន្ត្រីជាច្រើនបាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នឹងធ្វើទស្សនកិច្ចនៅទីក្រុងហាណូយ នៅសប្តាហ៍នេះ ដោយបង្ហាញពីភាពស្មោះត្រង់របស់វៀតណាម ចំពោះរុស្ស៊ី និងបង្កឱ្យមានការស្តីបន្ទោសពីសហរដ្ឋអាមេរិក។ ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីទីក្រុងហាណូយ មិនចូលរួមកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន ក្នុងប្រទេសស្វីស កាលពីចុងសប្តាហ៍ ប៉ុន្តែបានបញ្ជូនអនុរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនទៅកិច្ចប្រជុំ ប្រ៊ីកស៍ (BRICS) នៅរុស្ស៊ី កាលពីដើមសប្តាហ៍មុន។

ក្រុមមន្ត្រីបាននិយាយថា លោក ពូទីន ដែលបានស្បថចូលកាន់តំណែងជាលើកទីប្រាំកាលពីជាងមួយខែមុន ត្រូវបានគេរំពឹងថានឹងជួបជាមួយប្រធានាធិបតីថ្មីរបស់វៀតណាម លោក តូ ឡាំ (To Lam) និងមេដឹកនាំផ្សេងទៀតក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ទីក្រុងហាណូយ នៅថ្ងៃពុធ (១៩ មិថុនា) និងថ្ងៃព្រហស្បតិ៍ (២០ មិថុនា) ខាងមុខនេះ។ សហរដ្ឋអាមេរិក ដែលបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយទីក្រុងហាណូយកាលពីឆ្នាំមុន និងជាដៃគូពាណិជ្ជកម្មកំពូលរបស់វៀតណាម បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងចំពោះដំណើរនោះ។

អ្នកនាំពាក្យស្ថានទូតអាមេរិក នៅទីក្រុងហាណូយ បានប្រាប់សារព័ត៌មានរ៉យទ័រ នៅពេលត្រូវសាកសួរពីផលប៉ះពាល់នៃដំណើរទស្សនកិច្ចនោះលើទំនាក់ទំនងជាមួយអាមេរិក ថា «គ្រប់ប្រទេសទាំងអស់មិនគួរផ្តល់ឱ្យលោក ពូទីន នូវវេទិកាដើម្បីលើកកម្ពស់សង្រ្គាម ឬអនុញ្ញាតឱ្យលោកធ្វើឱ្យមានភាពឃោរឃៅរបស់ខ្លួនក្លាយជារឿងធម្មតានោះទេ»។

ក្រសួងការបរទេសវៀតណាម មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ក្នុងខែមីនា ឆ្នាំ២០២៣ បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីរូបនេះ ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែវៀតណាម រុស្ស៊ី និងអាមេរិក មិនមែនជាសមាជិកតុលាការ ICC ទេ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm