សាលារៀនចាប់ផ្ដើមការបង្រៀនបំប៉នថែមសម្រាប់សិស្សសិក្សាខ្សោយ និងសិស្សទូទៅ

2024/06/17 08:47:50 pm        167

សាលារៀនមួយចំនួនក្នុងពេលបច្ចុប្បន្ននេះ បានចាប់ផ្ដើមអនុវត្តការបន្ថែមម៉ោងសិក្សា ដើម្បី​បំប៉ន​ដល់​សិស្សដែលសិក្សាខ្សោយ ក៏ដូចជាសិស្សទូទៅផងដែរ។ ការបន្ថែមម៉ោង​សិក្សា​នេះ​គឺ​អនុវ​ត្ត​ក្រោម​គោល​ដៅក្នុងការបណ្ដុះធនធានមនុស្ស ក៏ដូចជាអនុវត្តតាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជំរុញឱ្យសាលារៀនអនុវត្តលើការងារនេះ។

បច្ចុប្បន្នសាលារៀនមួយចំនួន បានចាប់ផ្ដើមអនុវត្តការបន្ថែមម៉ោងសិក្សា សម្រាប់​បំប៉ន​ដល់​សិស្ស​ដែល​រៀន​ខ្សោយ ក៏ដូចជាសិស្សទូទៅ។ សាលារៀនខ្លះ ពុំទាន់អនុវត្តបាននោះទេ ដោយសាលា កំពុង​រៀបចំបញ្ជីឈ្មោះសិស្សគោលដៅ ជ្រើសរើសគ្រូ ក៏ដូចជារៀបចំថ្នាក់រៀន សម្រាប់​ការ​បន្ថែម​ម៉ោង​សិក្សា​នេះផងដែរ។ ក្នុងនោះវិទ្យាល័យ ហ៊ុនសែនសេរីភាព ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល បានជ្រើសរើសថ្ងៃ សៅរ៍ និងថ្ងៃអាទិត្យ សម្រាប់ការសិក្សាបំប៉នទៅដល់សិស្ស។ ការ​បន្ថែម​ម៉ោង​សិក្សានេះ បានអនុវត្តចាប់តាំងពី ដើមខែ មិថុនា។

លោក ស្រី ស្រឿន នាយករងវិទ្យាល័យហ៊ុន សែន សេរីភាព លើកឡើងថា ការបន្ថែម​ម៉ោង​សិក្សា​បំប៉ន​សិស្ស​ដែលសិក្សាខ្សោយ និងសិស្សទូទៅ ក្នុងដំណាក់កាលដំបូង គឺសាលាអាច​អនុវត្ត​បាន​សម្រាប់​សិស្ស​សិក្សាថ្នាក់ទី ៩ និងថ្នាក់ទី ១២ ពុំទាន់អាចអនុវត្តគ្រប់កម្រិតថ្នាក់បាននោះទេ។

លោកនាយករង លើកឡើងដែរថា សម្រាប់ការងារបន្ទាប់ គឺសាលានឹង​ធ្វើកា​រ​តាម​ដាន​លទ្ធផល​សិក្សា​របស់​សិស្ស។ ការតាមដានដោយផ្អែកលើលទ្ធផលប្រឡងតេស្តស្តង់ដា នៅខែក្រោយ ដើម្បី​ដឹង​ច្បាស់​ពី​ភាពប្រែប្រួលមុននិងក្រោយការបន្ថែមម៉ោងសិក្សា។

សម្រាប់សិស្សដែលបានចូលសិក្សាថ្នាក់បំប៉ន ចាប់តាំងពីដើមខែ មិថុនា មកនេះ បង្ហាញ​នូវ​ភាព​សប្បាយ​ចិត្ត​គ្រប់គ្នា។ ភាពសប្បាយចិត្ត ដោយសារពួកគេមើលឃើញថា ការបន្ថែមម៉ោង​សិក្សា​នេះ បានជួយបំពេញចន្លោះខ្វះខាត របស់ពួកគេ។ សិស្សថា្នក់ទី ១២ លើកឡើងថា ពួកគេ កាន់​តែ​មាន​ភាពរួចរាល់ សម្រាប់ការប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យខាងមុខ។ ពួកគេ ក៏សូមអរគុណ ដល់​គ្រូបង្រៀន ក៏ដូចជាគណៈគ្រប់គ្រងសាលា ដែលបានរៀបចំឱ្យមានការសិក្សាបន្ថែមនេះឡើង។

សូមជម្រាបថា ពាក់ព័ន្ធនឹងការបន្ថែមម៉ោងសិក្សានេះ សម្ដេច ធិបតី នាយករដ្ឋមន្ត្រីកម្ពុជា កាល​ពី​ថ្ងៃទី៦ ខែមិថុនា បានលើកឡើងពីការបន្ថែមម៉ោងសិក្សា ២ម៉ោងសម្រាប់សិស្សថ្នាក់បឋមសិក្សា។ សម្ដេចបញ្ជាប់ថា ការថែមម៉ោងសិក្សា រយៈពេល ២ម៉ោង នៅពេលល្ងាច ចាត់ទុកជា​ការ​សិក្សា​បំប៉ន​សម្រា​ប់សិស្សឱ្យកាន់តែរឹងមាំ។ ក្នុងការអនុវត្តការងារនេះ រដ្ឋ ជាអ្នករ៉ាប់រង លើការលើក​ទឹក​ចិត្ត​ដល់គ្រូ​៕ អត្ថបទ៖គឹមហុក 

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        133
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm