
ជនមូស្លីមរស់នៅតំបន់ South Tangerang ប្រទេសឥណ្ឌូនេស៊ី បានប្រារព្ធពិធីបុណ្យសាសនា Eid al-Adha ជាមួយនឹងពិធីបួងសួង និងបូជាបសុសត្វនៅថ្ងៃចន្ទនេះ ។
ប្រជាពលរដ្ឋ បានជួបជុំគ្នានៅតាមព្រះវិហារក្នុងស្រុក ជាទីដែលពួកគេធ្វើពិធីកម្មតាមទំនៀមទម្លាប់ ដែលគេស្គាលថាជាពិធីបួងសួង Salah និងឈរតម្រង់ជួរសម្រាប់ការបូជាបសុសត្វ ដូចជាសត្វគោ ពពែ និងកូនចៀម ។
លោក Alfi Muaffiatul Jannah គឺជាគ្រូបង្រៀនវ័យ ៤២ឆ្នាំម្នាក់ និយាយថា ឆ្នាំនេះសប្បាយជាងឆ្នាំមុនៗ ប៉ុន្តែវាជាការសោយសោកផងដែរសម្រាប់បងប្អូនពួកយើងនៅប៉ាឡេស្ទីន ។
ពិធីបុណ្យ Eid Al-Adha ដែលគេស្គាល់ថាជាពិធីបុណ្យបូជាយញ្ញនោះ ស្ថិតនៅក្នុងចំណោមថ្ងៃសម្រាកដ៏សំខាន់នៅក្នុងប្រតិទិនអ៊ីស្លាម ។ ពិធីបុណ្យនេះ នឹងរៀបចំរហូតដល់ថ្ងៃអង្គារស្អែកនៅប្រទេសឥណ្ឌូនេស៊ី ក្នុងឆ្នាំនេះ ៕