បន្ទាយមានជ័យ ៖ ក្រោយពីបានប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤ បានរយៈពេល៧ថ្ងៃ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានរៀបចំបេីកកិច្ចប្រជុំលេីកដំបូង សាមញ្ញ លេីកទី០១ អាណត្តិ ទី៤ របស់ខ្លួនដឹកនាំ ដោយឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុម ប្រឹក្សា ខេត្ត ឯកឧត្ដម លោកជំទាវ សមាជិក ក្រុម ប្រឹក្សា ខេត្ត លោក លោកស្រី អភិបាល រង ខេត្ត មន្ទីរ អង្គភាព ពាក់ព័ន្ធ ជុំវិញ ខេត្ត ប្រារព្ធ ធ្វើឡើង នៅសាលប្រជុំ ក្រុមប្រឹក្សា ខេត្ត នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។
តាមរយៈ នៃកិច្ចប្រជុំដំបូងក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យផ្តោតលេីរបៀបវារៈសំខាន់ៗចំនួន៣ រួមមាន ៖ របៀបវារៈទី១ ៖ ការផ្សព្វផ្សាយអំពីសេចក្តីណែនាំលេខ ០២៤ សណន ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត, របៀបវារៈទី២ ៖ អានសេចក្តីព្រាងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត និងសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាសម្រាប់ រយៈពេលប្រាំមួយ (៦)ខែ, របៀបវារៈទី៣៖ រាយការណ៍អំពីលទ្ធផលការងារ នៃរដ្ឋបាលរបស់ខ្លួន នៅក្នុងអាណត្តិដឹកនាំរបស់ក្រុមប្រឹក្សាអាណត្តិមុន និងការងារសែសសល់ ទិសដៅការងារ រយៈពេល ០៣ខែសម្រេចបានដោយក្រុមប្រឹក្សាផុតអាណត្តិ ហើយដែលត្រូវអនុវត្តបន្ត៕ អត្ថបទ រឿង ចន្ទ្រា









