របាយការណ៍៖ អ៊ីស្រាអែលប្រើប្រាស់អគាររបស់ទីភ្នាក់ងារ UNRWA ជាកន្លែងសម្រាប់អ្នកបាញ់ស៊ីប

2024/06/17 10:24:16 pm        65

អ៊ីស្រាអែល បានចោទប្រកាន់ថា បានវាយឆ្មក់អគារមួយដែលជារបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) នៅតំបន់វេសបែង ហើយបានប្រើប្រាស់វា ជាកន្លែងសម្រាប់អ្នកបាញ់ស៊ីប។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋប៉ាឡេស្ទីនផ្លូវការដែលគេស្គាល់ថា WAFA បានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែល បានឃាត់ខ្លួនជនជាតិប៉ាឡេស្ទីនម្នាក់ និងបានបង្កឲ្យអនីតិជនម្នាក់រងសបួស ជាមួយនឹងបំណែកគ្រាប់ផ្លោង នៅក្នុងជំរុំជនភៀសខ្លួន Far'a ភាគឦសាននៃទីក្រុងNablusនៃតំបន់វេសបែង ក្នុងអំឡុងពេលប្រតិបត្តិការ។

ការចាប់ខ្លួននេះ កើតឡើងនៅពេលដែលអ្នកទោសប៉ាឡេស្ទីនជិត ៩.៣០០នាក់ ត្រូវបានចាប់ខ្លួន ហើយបច្ចុប្បន្នត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ និងមន្ទីរឃុំឃាំងរបស់អ៊ីស្រាអែល។ នេះបើយោងតាមសមាគមអ្នកទោសប៉ាឡេស្ទីន។ អ្នកទោសប្រហែល ២៥០នាក់ គឺជាកុមារ។

ជនជាតិប៉ាឡេស្ទីនជាង ៣.៤០០នាក់ បច្ចុប្បន្នកំពុងស្ថិតនៅក្រោម«ការឃុំខ្លួនបណ្តោះអាសន្ន» ដែលអនុញ្ញាតឲ្យមន្ត្រីអ៊ីស្រាអែលឃុំខ្លួនពួកគេ ដោយគ្មានការចោទប្រកាន់ ឬការកាត់ទោស។ អង្គការសិទ្ធិមនុស្ស Amnesty International បាននិយាយថា ការអនុវត្តបាន «កើនឡើងយ៉ាងខ្លាំង» ចាប់តាំងពីសង្រ្គាម បានផ្ទុះឡើង។ ប្រជាជនប៉ាឡេស្ទីន និងអ្នកគាំទ្ររបស់ពួកគេ តែងតែប្រៀបធៀបការអនុវត្តនេះ ទៅនឹងការចាប់ជំរិត។

ទន្ទឹមនឹងនោះ កងកម្លាំងអ៊ីស្រាអែល តែងតែវាយឆ្មក់ផ្ទះរបស់ប្រជាជនជាតិប៉ាឡេស្ទីន នៅតំបន់វេសបែង ដោយមិនចាំបាច់មានដីកាឆែកឆេរឡើយ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm