ការស្ថាបនាផ្លូវជនបទ គឺជាការវិនិយោគដ៏ចាំបាច់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ

2024/06/17 10:31:00 pm        257

ឧដ្ដរមានជ័យ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការអភិវឌ្ឍន៍ផ្លូវនៅតាមជនបទ គឺជាការវិនិយោគដ៏ចាំបាច់ សម្រាប់ជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលផ្សេងៗ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រ នៅជនបទ។ 

​ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៤ នេះ បានដឹកនាំប្រតិភូអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃ លើលទ្ធផលការងារស្ថាបនាផ្លូវក្រាលដី ល្បាយក្រួសចំនួន ១ ខ្សែ ប្រវែង ១១ ៥០០ ម៉ែត្រ, ទទឹង ៨ ម៉ែត្រ, សាងសង់លូមូលមុខពីរចំនួន ១ កន្លែង, លូមូលមុខមួយចំនួន ៩ កន្លែង, សំណង់ស្ទាក់ទឹកចំនួន ៣ កន្លែង, ការងាររាវសំអាតគ្រាប់មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ មានចំនួនជាង ១៧ ម៉ឺនម៉ែត្រការរ៉េ និង ផ្លាកឈ្មោះផ្លូវចំនួន ២ កន្លែង ស្ថិតនៅចាប់ពីផ្លូវជាតិលេខ ៦៧ ចំណុចភ្នំជាំ ឆ្លងកាត់ភូមិជាំ និងភូមិអូរក្រញ៉ូង ទៅកាន់ចំណុចក្បាល ទន្សោង (តំបន់ស្នាក់នៅចុងក្រោយថ្នាក់ដឹកនាំនយោបាយខ្មែរក្រហម) ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលគម្រោង នេះ ទទួលការអនុវត្តដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណនីហរ័ណ ដឹកជញ្ជូន និងសំណង់។

ជុំវិញគម្រោងខាងលើនេះ, លោក សាន ហេង ថ្លែងឲ្យដឹងថា សម្រាប់ការងារស្ថាបនាផ្លូវខាងលើនេះ ក្រុមហ៊ុនបានអនុវត្ត សម្អាតតួថ្នល់ចាស់, ភ្ជួរ កៀរ និងកិនបង្ហាប់តួផ្លូវចាស់, ការងារធ្វើតួថ្នល់, ក្រាលដីល្បាយក្រួស, ដាក់ស្លាកសញ្ញាចរាចរណ៍ចំនួន ៣៤ ស្លាក, ដាក់ផ្លាកឈ្មោះផ្លូវចំនួន ២ ផ្លាក ដោយការងារទាំងនេះសម្រេចបាន ១០០ ភាគរយ។ ចំណែកការងាររាវសំអាតគ្រាប់មីនយុទ្ធ ភ័ណ្ឌមិនទាន់ផ្ទុះ គឺសម្រេចបាន ១០០ ភាគរយផងដែរ, ខណៈការសាងសង់លូ និងសំណង់ស្ទាក់ទឹករួមមាន៖ ការសាងសង់លូមូល មុខពីរ ចំនួន ១ កន្លែង, សាងសង់លូមូលមុខមួយ ចំនួន ៩ កន្លែង និងសាងសង់សំណង់ស្ទាក់ទឹកចំនួន ៣ កន្លែង សម្រេចបាន ១០០ ភាគរយដូចគ្នា។ សរុបមក, ការងារស្ថាបនាផ្លូវ លូនិងសំណង់ស្ទាក់ទឹក គឺបានអនុវត្តសម្រេចបានលទ្ធផល ១០០ ភាគរយ ត្រឹមត្រូវតាមកិច្ចសន្យា និងតាមបទដ្ឋានបច្ចេកទេស។

ទាក់ទិនគម្រោងខាងលើនេះដែរ, ឯកឧត្តម សាន វិសាល សំណូមពរដល់អ្នកទទួលការ ធ្វើការត្រួតពិនិត្យលើការងារស្ថាបនា ផ្លូវ លូ និងសំណង់ស្ទាក់ទឹកខាងលើឲ្យបានល្អ ប្រកបដោយគុណភាព សោភ័ណភាព និងសុវត្ថិភាព ក្នុងរយៈពេល ៦ ខែបន្តទៀត ទៅតាមកិច្ចសន្យា។

 បន្ទាប់ពីចុះពិនិត្យគម្រោងផ្លូវ និងលូខាងលើរួច, ឯកឧត្តម សាន វិសាល និងក្រុមការងារអន្តរក្រសួង បានចុះជួបសំណេះ សំណាល ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចំនួន ៣០ គ្រួសារ ដោយក្នុងពិធីនោះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែទាំផ្លូវ លូ និងសំណង់ស្ទាក់ទឹកខាងលើនេះឲ្យបានយូរអង្វែង និងចាត់ទុកផ្លូវ និងលូទាំងនោះជារបស់ពួកគាត់។ ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម ក៏បានឧបត្តម្ភក្រម៉ា ក្នុងមួយគ្រួសារចំនួន ១ ផងដែរ៕

 អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm