
មនុស្សយ៉ាងហោច ១០នាក់ បានស្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស ក្រោយរថយន្តក្រុងធ្លាក់ចូលជ្រោះនៅស្រុក Rudraprayag ស្ថិតនៅរដ្ឋភាគខាងជើង Uttarakhand ប្រទេសឥណ្ឌា ។
ក្រុមជួយសង្រ្គោះ ប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ និងបានសែងអ្នករងរបួសកាត់តាមតំបន់ភ្នំ ដើម្បីនាំពួកគេទៅកាន់មន្ទីរពេទ្យ ។
អំឡុងពេលចុះសួរសុខទុក្ខអ្នករងរបួសនៅក្នុងមន្ទីរពេទ្យ អភិបាលរដ្ឋ Uttarakhand លោក Pushkar Singh Dhami និយាយថា ការងារត្រូវបានធ្វើ ដើម្បីធានាដល់ការជាសះស្បើយឡើងវិញរបស់អ្នករស់រាន ។
យោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកជាច្រើន បានឲ្យដឹងថា អ្នកដំណើរ គឺជាភ្ញៀវទេសចរណ៍ដែលកំពុងបំពេញវិស្សមកាល ៕