ក្រសួងបរិស្ថាន៖ អន្តរក្រសួងបានប្តេជ្ញាចិត្តរួមដៃគ្នាសម្អាតទន្លេសាប ដើម្បីលើកស្ទួយជីវភាព និងសុខមាលភាពប្រជាជនកម្ពុជា

2024/06/17 10:45:23 pm        132

ភ្នំពេញ៖ការការពារអាយុជីវិត និងសុខមាលភាពរបស់ប្រជាជនកម្ពុជា គឺជាការប្តេជ្ញាចិត្តរួមគ្នារបស់សមាជិក សមាជិការអន្តរក្រសួងនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព (NCSD) នៅក្នុងកិច្ចប្រជុំលើកទី២ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព(NCSD)។

..............................................

កិច្ចប្រជុំលើកទី២ របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព (NCSD) បានផ្តោតសំខាន់ទៅលើភាពស្អាតនៅក្នុងទឹក គឺចាំបាច់ត្រូវរួមគ្នាសម្អាតផ្ទៃទន្លេសាបឱ្យមានភាពបៃតងឡើងវិញ ក្រោយពីទន្លេនេះ ទទួលរងនូវការបង្ហូរកាកសំណល់ សំណល់ប្លាស្ទិក និងសំរាមនានាទៅក្នុងផ្ទៃបឹងទន្លេសាប។ ក្តីបារម្ភជារួមនេះ បានកំពុងយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីធានាឱ្យប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវសុខភាពល្អ ចាកផុតការឆ្លងជំងឺដង្កាត់នានា ដែលបណ្តាលមកពីកង្វះអនាម័យ ទឹកស្អាត និងចំណីអាហារ ជាពិសេសគឺបរិស្ថានស្អាតជុំវិញខ្លួនតែម្តង។

ឆ្លើយតបនឹងទស្សនវិស័យច្បាស់លាស់នេះហើយ ទើបក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព (NCSD) បានរៀបចំដាក់ចេញនូវទស្សនទាន (Concept Note) ដើម្បីសម្អាតផ្ទៃទឹកទន្លេសាបឱ្យមានភាពស្អាត ភាពបៃតង និងចីរភាព ដោយបានបែងចែកជា ៤ដំណាក់កាលធំៗ ក្នុងនោះរួមមាន៖ ទី១. កាត់បន្ថយការបំពុលពីសំណល់ប្លាស្ទិកហូរចូលទីក្នុងបឹងទន្លេសាប។ ទី២. កាត់បន្ថយពពួករុក្ខជាតិទឹកដែលរាតត្បាតក្នុងបឹង និងតំបន់ដីសើមជុំវិញ។ ទី៣. ធ្វើឱ្យមានរបរចិញ្ចឹមជីវិតបែបចម្រុះ(ពិពិធកម្មរបរចិញ្ចឹមជីវិត)នៅក្នុងមូលដ្ឋានដូចជាការផ្តល់សេវាទេសចរណ៍ក្រៅពីការធ្វើរបរនេសាទត្រីជាដើម។ និងទី៤. ការស្តារឡើងវិញនូវព្រៃលិចទឹក និងតំបន់ដីសើមជុំវិញតំបន់ស្នូលនៃបឹងទន្លេសាប ដើម្បីធ្វើឱ្យបឹងទន្លេសាបកម្ពុជាមានផាសុកភាពឡើងវិញ លើសពីនេះ បឹងទន្លេសាប គឺជាប្រភពប្រូតេអ៊ីន និងផ្តល់នូវសារធាតុចិញ្ចឹមទៅដល់ប្រជាជនកម្ពុជាគ្រប់រូប និងជាផ្នែកមួយដ៏ចម្បងនៃសេដ្ឋកិច្ចជាតិផងដែរ៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm