ខេត្ត​កំពង់ធំ បើក​ដំណើរការ​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹក គ្រោង​ចំណាយ​ថវិកា​ជាង​ ១២​លាន​ដុល្លារ​

2021/04/27 09:59:58 am        26

​កំពង់ធំ​៖ រដ្ឋ​បាលខេត្ត​កំពង់ធំ ចាប់​ផ្តើម​បើក​ឲ្យ​ដំណើរ​ការសាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ បំពង់​លូ​រំដោះ​ទឹក​ស្អុយ និង​បណ្តាញ​លូបង្ហូរទឹក​ផ្សេងៗ ដែល​ចំណាយ​ថវិកា​ប្រមាណ​ជាង​១២​លាន​ដុល្លារ​របស់​គម្រោង​រាជរដ្ឋាភិបាល ក្រោម​កម្ចី​ឥ​ទាន​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB)​។​

​នៅ​ថ្ងៃ​ទី​០១ ខែ​តុលា ឆ្នាំ​២០២០ ឯកឧត្តម សុខ លូ អភិបាលខេ្ត​កំពង់ធំ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី បើក​ការដ្ឋាន​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹក ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​។ ក្នុង​ពិធី​នោះ​ដែរ ឯកឧត្តម​លើកឡើងថា គម្រោង​ នៃ​ការសាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ បំពង់​លូ​រំដោះ ទឹកស្អុយ និង​បណ្តាញ​លូបង្ហូរទឹក​ផ្សេងៗ ក្នុង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ គឺជា​ជំ​ហ៊ាន​ដំបូង​សម្រាប់ ខេត្ត​កំពង់ធំ ដែល​ធ្វើ​ទៅតាម​ស្តង់ដារ​មួយ​ពិតប្រាកដ​។

ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹក​នេះ ពិត​ណាស់​នឹងធ្វើ​ឲ្យ​ក្រុង​ស្ទឹងសែន​ប៉ែក​ខាងត្បូង​លែង​មាន​ទឹក​ដក់​នៅតាម​ផ្លូវ​ក្នុង​ក្រុង ជាពិសេស​នៅ​ជុំវិញ បរិវេណ​ផ្សារ​កំពង់ធំ ដែល​កន្លងមក​រដ្ឋបាល​ខេត្ត និង​រដ្ឋ​ក្រុង​ស្ទឹងសែន បានរៀបចំ​សណ្តាប់ធ្នាប់ សិក្សា​ផលប៉ះពាល់​រួចរាល់​! ហើយ​ដំណើរ​នៃ​ការសាងសង់​ប្រព័ន្ធ​លូ​រំដោះ​ទឹក​នៅ​ជុំវិញ​ផ្សារ រួមជាមួយ​ការរៀបចំ​ប្រព័ន្ធ​លូ ខ្នែង​ចេញ​ពីផ្ទះ​ប្រជាពលរដ្ឋ​គ្រប់រូប​ចូលទៅ​កាន់​ប្រព័ន្ធ​លូ​រំដោះ​ទឹកស្អុយ និង​លូ​រំដោះ​ទឹក​ផ្សេងទៀត​ចាប់ផ្តើម ពី​ពេលនេះ​តទៅ​។

ឯកឧត្តម​បន្តថា ដំណើរការ​ នៃ​ការ​ចុះកិច្ចសន្យា​សាងសង់​អាង​ប្រព្រឹត្តិកម្ម និង​ប្រព័ន្ធ​លូ រំដោះ​ទឹក​មាន​រយៈពេល​បី​ឆ្នាំ​។ លុះ​ក្រោយពេល​សាងសង់​រួច​ក្តីសង្ឃឹម និង​ភាពជឿជាក់​ទុកចិត្ត​យ៉ាង​មុតមាំ​ថា ក្រុង​ស្ទឹងសែន​នឹង​ក្លាយ​ជា​ទីក្រុង​ស្អាត​គ្មាន​ទឹក​កខ្វក់ រួមជាមួយ​នូវ​សមិទ្ធផល​ថ្មីៗ​រួមមាន វិមានឯករាជ្យ ការ​កសាង​រូបសំណាក​ប្រវត្តិសាស្ត្រ (​រង្វង់​មូល​លោកតា​ក្រហម​ក​, រូបសំណាក​លោកតា​អាចារ្យ​លាក់ និង​ដាវ​ដែក​កំពង់ស្វាយ​) ផងដែរ​។

​ឯកឧត្ដម​បញ្ជាក់​ថា ការសាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹក​របស់​រាជរដ្ឋាភិបាល ក្រោម​កម្ចី​ឥ​ទាន​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) នៅពេលនេះ ​ស្ថិតនៅក្នុង សង្កាត់​កំពង់ធំ សង្កាត់​កំពង់​រទេះ ដំរី​ជាន់​ខ្លា និង​សង្កាត់​អូរ​គន្ធរ ផ្នែក​ខាងត្បូង​ស្ទឹងសែន​។ នៅសល់​ផ្នែក​ខាងជើង​ស្ទឹងសែន រដ្ឋបាលខេត្ត​កំពង់ធំ និង​មន្ទីរ​សាធារណៈ​ខេត្ត ជា​សេនាធិការ​កំពុង​សិក្សា​បន្ថែម​រួមគ្នា​ធ្វើ​ក្រោម​ថវិកា​របស់ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បន្តទៀត​។

​ជា​មួយគ្នានេះដែរ លោក ជូ កុល្លា ប្រធាន​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ធំ លើកឡើង​ដែរ​ថា ការដ្ឋាន​ដែល​បើក​ឲ្យ​ដំណើរការ​ក្នុង​ពេលនេះ​មាន​ពីរ​អនុ​គម្រោង​គឺ​៖ ទី​១.​ការសាងសង់ ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ​ដែល​មាន​សមត្ថភាព​ច្រោះ​ប្រមាណ​២.៥០០​ម៉ែត្រ​គូប​ក្នុង​មួយថ្ងៃ​, ការសាងសង់ បំពង់​លូ​រំដោះ​ទឹក​ស្អុយ​ប្រវែង​ប្រមាណ​៣៩.២​គីឡូ​ម៉ែត្រ​,​បណ្តាញ​លូបង្ហូរទឹក​ប្រវែង​ប្រមាណ​១៧.១​គីឡូម៉ែត្រ​និង​ទី​២. សាងសង់​ទីលាន​ចាក់សំរាម មាន​សមត្ថភាព​ផ្ទុក​កាកសំណល់​ប្រមាណ​៤.៨០០​ម៉ែត្រគូប​។

លោក​បន្ត​ក្នុង​ដំណើរការ​សាងសង់​គម្រោង​នេះ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ចុះកិច្ចសន្យា សាងសង់​ជាមួយ​ក្រុមហ៊ុន ឆាយ​ណា ហ្វឺ​ស មែក​ថ​ល​ឡឺ​ជី​កខ​ល​គ្រុប ខូ​អិ​ល​ធី​ឌី (China First Metallurgical Group Ltd.) និង​មាន​ទីប្រឹក្សាបច្ចេកទេស​ដោ​យ រ៉េ​ម​បូល (RAMBOLL) សហការ​ជាមួយ​ក្រុមហ៊ុន អូ​ស៊ី ក្លូ​ប៊​ល ខូ​អិ​ល​ធី​ឌី ( O.C GLOMAL CO.LTD) និង​អែ​ស​ស៊ី​អ៊ី (SCE) សហការ​ជាមួយ​ក្រុមហ៊ុន​តាន់​ខន (​កម្ពុជា​) ខូ​អ៊ិ​ល​ធី​ឌី (TANCONS CAMBODIA CO.LTD) ក្នុងតម្លៃ​ទឹកប្រាក់​ចំនួន USD ១២.៧៦២.០០០​៕ អត្ថបទ៖ សុង​ស៊ីន​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm