លោក Joe Biden ព្រមាន​ពួក​តា​លី​បង់​កុំ​ជ្រៀតជ្រែក​ការ​ជម្លៀស​របស់​ពលរដ្ឋ​អាមេរិក​ឲ្យ​សោះ

2021/08/17 05:47:13 pm        1.1 K

​អាមេរិក៖ លោក​ប្រធានាធិបតី Joe Biden បាន​ព្រមាន​តា​លី​បង់​កាលពី​ថ្ងៃ​ចន្ទ​ថា ​កុំ​ជ្រៀតជ្រែក​កិច្ច​ប្រឹង​ប្រែង​ជម្លៀស​មនុស្ស​របស់​អាមេរិក​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​គំរាម​ពី​ “ការប្រើប្រាស់​កម្លាំង​ដ៏​មហន្តរាយ​បើ​ចាំបាច់​”។​ លោក Biden បាន​ចេញ​ការព្រមាន​ក្នុងអំឡុងពេល​សុន្ទរកថា​ពី​សេត​វិមាន​អំពី​ព្រឹត្តិការណ៍ និង​ភាព​វឹកវរដ៏​ឆាប់រហ័ស​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ បន្ទាប់ពី​ការ​ដក​កងទ័ព​អាមេរិក​ចេញពី​ប្រទេស​នោះ​។​

​លោក​បាន​និយាយ​ថា​ “នៅ​ពេល​យើង​អនុវត្ត​ការ​ចាក​ចេញ​នេះ យើង​បាន​បញ្ជាក់​យ៉ាង​ច្បាស់ចំពោះ​ពួក​តា​លី​បង់ ​ប្រសិនបើ​ពួកគេ​វាយប្រហារ​បុគ្គលិក​រប​ស់​យើង ​ឬ​រំខាន​ដល់​ប្រតិបត្តិការ​របស់​យើង​។ ​សហរដ្ឋអាមេរិក​នឹង​ឆ្លើយតប​វិញ​យ៉ាង​ឆាប់រហ័ស និង​ពោ​រពេញ​ដោយ​កម្លាំង។ យើង​នឹង​ការពារ​ប្រជាជន​របស់​យើង​ ដោយ​ការប្រើប្រាស់​កម្លាំង​ដ៏​មហន្តរាយ​បើ​ចាំបាច់​។ ប្រធានាធិបតី​រូប​នេះ​បាន​ការពារ​ការសម្រេច​ចិត្ត​របស់​លោក ​ក្នុង​ការ​បញ្ចប់​សង្គ្រាម​អាមេរិក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដោយ​ទទូច​ថា ​បន្ទាប់ពី ២​ទសវត្សរ៍​វា​លែង​ជា​ផលប្រយោជន៍​សន្តិសុខ​ជាតិ​របស់​អាមេរិក​ទៀត​ហើយ​។​

លោក Biden បាន​និយាយ​ថា​ លោក​សុខចិត្ត​ទទួល​ការរិះគន់​ចំពោះ​ការ​ដួល​រលំ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ​ជាជាង​បន្ត​សេចក្តី​សម្រេច​ទៅ​ប្រធានាធិបតី​ទី​៥ ​របស់​អាមេរិក​ទទួលខុសត្រូវ​បន្ត​ទៀត ដោយ​អះ​អាង​ថា ​ការសម្រេចចិត្ត​ចាកចេញ​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន​គឺជា​ “ត្រឹមត្រូវ​សម្រាប់​អាមេរិក​”៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm