ចំនួនអ្នកស្លាប់ នៅក្រិក អាចនឹងកើន ខណៈរលកកម្ដៅកើតមានពេញប្រទេស

2024/06/17 11:45:05 pm        47

រលកកម្ដៅដែលបានកើតមានពាសពេញប្រទេសក្រិក ក្នុងខែមិថុនា បានបន្តឲ្យមានចំនួនអ្នកស្លាប់កើនឡើងបន្តិចម្ដងៗ កាលពីចុងសប្តាហ៍ ដោយអាជ្ញាធរ កាលពីថ្ងៃអាទិត្យ (ទី១៦ ខែមិថុនា) បានរាយការណ៍ពីការស្លាប់របស់ជនជាតិអាមេរិកនៅលើកោះមួយរបស់ក្រិក។ ហើយមកទល់ពេលនេះ យ៉ាងហោចអ្នកទេសចរ ៥នាក់ នៅតែបាត់ខ្លួន នៅទូទាំងប្រទេសក្រិក។

គួរបញ្ជាក់ថា អាជ្ញាធរបាននិយាយថា សាកសពបុរសវ័យ ៥៥ឆ្នាំ មកពីទីក្រុងញូវយ៉ក ដែលបានបាត់ខ្លួនលើកោះ Mathraki នៅក្បែរកោះ Corfu ចាប់តាំងពីថ្ងៃទី១១ ខែមិថុនា ត្រូវបានរកឃើញនៅលើឆ្នេរមួយកាលពីថ្ងៃទី១៦ ខែមិថុនា។

ការប្រទះឃើញកើតមានឡើងបន្ទាប់ពីការរកឃើញសពបុរសម្នាក់នៅលើកោះ Samos កាលពី ១ថ្ងៃមុន។ ជាមួយគ្នានេះ អ្នកឡើងភ្នំជនជាតិហូឡង់ម្នាក់ បានបាត់ខ្លួននៅទីនោះរយៈពេល ១សប្តាហ៍ ប៉ុន្តែសពមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយទេ។ ប្រតិបត្តិការស្វែងរក ក៏កំពុងដំណើរការ ដើម្បីតាមរកភ្ញៀវទេសចរ ៥នាក់ផ្សេងទៀត ដែលបានបាត់ខ្លួននៅទូទាំងប្រទេសក្រិក ចំពេលសីតុណ្ហភាពឡើងក្ដៅកាន់តែខ្លាំង ក្នុងខែមិថុនានេះ។

អ្នកនាំពាក្យនគរបាល លោកស្រី Constantina Dimoglidou បាននិយាយថា៖ «បញ្ហាបាត់ខ្លួនអ្នកឡើងភ្នំមិនមែនជារឿងថ្មីនោះទេ។ យើងជួបប្រទះនូវបញ្ហានេះជារៀងរាល់ឆ្នាំ។ ប៉ុន្តែឆ្នាំនេះ វាហាក់ដូចជាមានមនុស្សកាន់តែច្រើនឡើងៗ ក្នុងអំឡុងពេលមានរលកកម្ដៅនេះ»។

ក្រិកបានជួបប្រទះរលកកម្ដៅបន្តបន្ទាប់គ្នាចំនួន២ ក្នុងរយៈពេល ២សប្តាហ៍កន្លងមកនេះ ដែលនាំមកនូវសីតុណ្ហភាពឡើងលើសពី ៣៨អង្សាសេដល់ផ្នែកជាច្រើននៃប្រទេស។ ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលអាជ្ញាធរជាធម្មតាចេញការព្រមានដល់មនុស្សចាស់ និងអ្នកដែលមានបញ្ហាសុខភាពឲ្យស្នាក់នៅក្នុងផ្ទះ និងផ្តល់សំណើមដល់រាងកាយ នៅថ្ងៃក្ដៅខ្លាំង ក៏ការណែនាំនោះគ្រាន់តែជាការផ្ដល់ដំណឹង ជាជាងដាក់ចេញជាច្បាប់ ហើយមិនមានការរឹតបន្តឹងលើសកម្មភាពនានា ដូចជាការឡើងភ្នំនោះឡើយ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm