អ្នកពន្យល់៖ សំណុំរឿងតុលាការថៃចំនួន៤ ដែលអាចបង្កឲ្យមានវិបត្តិនយោបាយ

2024/06/17 11:46:02 pm        102

ប្រទេសថៃប្រឈមនឹងសប្តាហ៍ដ៏សំខាន់នៃសំណុំរឿង ដែលអាចបង្កឲ្យមានវិបត្តិនយោបាយ នៅក្នុងប្រទេសសេដ្ឋកិច្ចធំទី២ របស់អាស៊ីអាគ្នេយ៍មួយនេះ ដោយជោគវាសនារបស់នាយករដ្ឋមន្ត្រី និងគណបក្សប្រឆាំងដ៏ធំរបស់ប្រទេស កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។

សំណុំរឿងចំនួន៤ នៅចំពោះមុខតុលាការ នាថ្ងៃទី១៨ ខែមិថុនា ជាប់ពាក់ព័ន្ធនឹងអ្នកនយោបាយដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសនេះ ដែលមានដូចជានាយករដ្ឋមន្រ្តី លោក សេដ្ឋា ថាវីស៊ីន អតីតមេដឹកនាំ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ គណបក្សប្រឆាំងដ៏មានប្រជាប្រិយ និងសមាជិកសភាជាន់ខ្ពស់។

គួរបញ្ជាក់ថា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ នយោបាយរបស់ប្រទេសថៃ ត្រូវបានប៉ះពាល់ដោយការតស៊ូ រវាងស្ថាប័នរាជានិយម-អភិរក្សនិយមរបស់ប្រទេសនេះ ដែលគាំទ្រដោយពួកយោធា និងគណបក្សបណ្ដាប្រជានិយម ដូចជាគណបក្សដែលគាំទ្រដោយលោក ថាក់ស៊ីន និងគណបក្សប្រឆាំងបច្ចុប្បន្ននេះជាដើម។

អ្នកស្រាវជា្រវរបស់ស្ថាប័ន ANZ Research បានឲ្យដឹងនៅក្នុងកំណត់ត្រាមួយថា៖ «ករណីទាំងនេះបង្ហាញពីភាពផុយស្រួយ និងភាពស្មុគស្មាញនៃបរិយាកាសនយោបាយរបស់ប្រទេសថៃ។ នៅលើផ្នែកសេដ្ឋកិច្ច ការព្រួយបារម្ភភ្លាមៗ គឹជាសក្តានុពលនាំឲ្យមានការតវ៉ាដែលរំខាន និងពន្យារពេលដល់ការអនុវត្តគោលនយោបាយសារពើពន្ធ»។

សំណុំរឿងគួរឲ្យចាប់អារម្មណ៍ខ្លាំងចំនួន៣ គឺទី១ ករណីរបស់នាយករដ្ឋមន្ត្រី លោក សេដ្ឋា ត្រូវបានសមាជិកព្រឹទ្ធសភាអភិរក្សនិយមមួយក្រុម ចោទប្រកាន់ថា បានបំពានរដ្ឋធម្មនុញ្ញ នៅពេលដែលលោកតែងតាំងអតីតមេធាវីដែលមានកំណត់ត្រាផ្ដន្ទាទោស ប្រចាំខុទ្ទកាល័យរបស់លោក។ ករណីទី២ គឺទាក់ទងនឹងលោក ថាក់ស៊ីន ដែលត្រូវបានទម្លាក់ចេញពីអំណាចក្នុងរដ្ឋប្រហារយោធាឆ្នាំ ២០២៦ ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ និងបទចោទប្រកាន់ផ្សេងទៀត ពាក់ព័ន្ធនឹងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយឆ្នាំ២០១៥។ ករណីទី៣ គឺជាការសម្រេច ដែលអាចឈានទៅដល់ការរំលាយគណបក្សបោះជំហានទៅមុខ (Move Forward) ដែលមានអាសនៈ ៣០ភាគរយនៅក្នុងសភាជាន់ទាប។ គណបក្សនេះរងបណ្តឹងរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ដែលចោទប្រកាន់ថា បានបំពានរដ្ឋធម្មនុញ្ញ ដោយធ្វើយុទ្ធនាការបោះឆ្នោតទាមទារឲ្យធ្វើកំណែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្ររបស់ប្រទេស៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm