
នៅថ្ងៃចន្ទនេះ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន ងាកមកប្រើប្រាស់ឧបករណ៍ការពារកម្តៅថ្ងៃ រួមទាំងមួក និងឆ័ត្រ ពេលដែលពួកគេ ប្រឈមនឹងរដូវក្តៅដ៏ក្តៅខ្លាំងមួយទៀត ។
អ្នកនាង Yuan Zongyang គឺជាពលរដ្ឋវ័យ ២៥ឆ្នាំមួយរូបរស់នៅក្នុងទីក្រុងប៉េកាំងដែលបម្រើការនៅក្នុងឧស្សាហកម្មកីឡា និយាយថា ជាមួយស្ថានភាពអាកាសធាតុក្តៅខ្លាំងនៅទីក្រុងប៉េកាំងបែបនេះ អ្នកអាចនឹងរលាក ឬត្រូវថប់ដង្ហើមស្លាប់ជាក់ជាពុំខាននោះឡើយ ។
កាលពីថ្ងៃអាទិត្យម្សិលមិញ មន្ទីរឧតុនិយមជាតិចិន បានចេញសេចក្តីប្រកាសអាសន្នសម្រាប់សីតុណ្ហភាពខ្ពស់ ពេលដែលតំបន់ជាច្រើននៅទូទាំងប្រទេសជួបរលកកម្តៅ ក្នុងនោះខេត្តភាគខាងត្បូងជាច្រើន ចេញការព្រមានពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរ បង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង ។
ទីក្រុងប៉េកាំង បានចេញការព្រមានរលកកម្តៅខ្ពស់បំផុតកម្រិតទី ២ ក្នុងនោះក្រុមអាជ្ញាធរ និយាយថា ពួកគេរំពឹងថា សីតុណ្ហភាពនឹងកើនឡើងខ្ពស់ជាង ៣៧អង្សាសេ នៅថ្ងៃចន្ទនេះ និងនៅថ្ងៃអង្គារស្អែក ៕