លី​គ​ពន្យារ​ពេល​ធ្វើ​ឲ្យ​ប៉ះពាល់​ក្រុម​ជម្រើស​ជាតិ​ត្រៀម​ការប្រកួត​ធំៗចំនួន ២ នា​ខែ​តុលា​

2021/08/17 05:54:46 pm        101

​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ២​ឈុតមាន​ក្រុម​ធំ និង​ក្រុមយុវជន​អាយុ​ក្រោម ២៣​ឆ្នាំនឹងត្រូវ​ចូលរួម​ព្រឹត្តិការណ៍​ធំៗ ២​ផ្សេងគ្នានា​ខែតុលា​ខាងមុខ រួមមាន​ការប្រកួត​ជើងឯក​ទ្វីបអាស៊ីឆ្នាំ​២០២៣ វគ្គ Play-Off នៅ​បា​រ៉ែ​ន និង​ការប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ទ្វីបអាស៊ី​អាយុ​ក្រោម ២៣​ឆ្នាំឆ្នាំ​២០២២ ពូ​ល K នៅ​ជប៉ុន។​

​ប៉ុន្ដែ​ដោយសារ​ការប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជាត្រូវបាន​ពន្យារពេល បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការត្រៀម​របស់​ក្រុម​ជម្រើសជាតិ ព្រោះ​កីឡាករ​មិនបាន​ហ្វឹកហាត់ និង​ប្រកួត​ទៀងទាត់។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឈូក ពិសិដ្ឋ អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្រោយ​មាន​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍ដែល​ដឹកនាំ​ដោយ​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា។​ ​អ្នកចាត់ការ​ក្រុម​ដដែលបាន​បញ្ជាក់ថា ក្នុង​បរិបទ​កូ​វីដ​-១៩ ក្រុមការងារ​គ្រូបង្វឹកនៃ​ជម្រើសជាតិ​កម្ពុជាដែល​ដឹកនាំ​ដោយ​លោក Keisuke Honda បាន​បើក​កិច្ចប្រជុំ​រៀងរាល់​សប្ដាហ៍ដើម្បី​តាមដាន ពិភាក្សា​ការងារ​ទូទៅ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ ក៏ដូចជា​ការត្រៀម​ផែនកា​សម្រាប់​រៀបចំ​ការ​ប្រកួត​ របស់​ក្រុម​ជម្រើសជាតិនា​ខែតុលា​ខាងមុខ។ ​ក្នុងនោះដែរ ការពន្យារពេល​លី​គគឺជា​បញ្ហា​មួយ ដែល​ត្រូវបាន​លើក​មក​ជជែក​ក្នុង​កិច្ចប្រជុំ ដើម្បី​ស្វែងរក​វិធី​ជំរុញ​ការហ្វឹកហាត់​របស់​កីឡាករ បន្ទាប់ពី​ការហ្វឹកហាត់ និង​ការប្រកួត​របស់​ពួកគេ​ត្រូវបាន​អាក់ខាន ជាក់ស្ដែង​ក្រុមការងារ​គ្រូ​ជម្រើសជាតិ បានរៀបចំ​នូវ​ការហ្វឹកហាត់​ជំនួយ​តាម Online បន្ថែម​ដល់​កីឡាករដែលជា​បេក្ខភាព​ត្រូវ​ជ្រើសរើស​ ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​ជាប្រចាំ​ទៀតផង។

​លោក ឈូក ពិសិដ្ឋ បន្ដថា ចំពោះ​ការងារ​ជ្រើសរើស​ក្រុម​ជម្រើសជាតិ ត្រៀម​ការប្រកួត​នា​ខែតុលា​ខាងមុខ​វិញ ក្រុមការងារ​គ្រូ​បានធ្វើការ​សម្លឹង និង​កំណត់ទុកតាំងពី​ក្រោយ​ត្រឡប់មក​ប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោកឆ្នាំ​២០២២ នៅ​ប្រទេស​បា​រ៉ែ​ន​មកម្ល៉េះ គ្រាន់តែ​ពុំទាន់​មានការ​សម្រេច​ចុងក្រោយ​ប៉ុណ្ណោះ។​ ​គួរ​បញ្ជាក់ថា ចំពោះ​ការប្រកួត Play-Off ជើងឯក​ទ្វីបអាស៊ីឆ្នាំ​២០២៣ ឬ AFC Asian Cup China 2023 នឹងធ្វើ​ឡើង​នៅ​ទឹកដី​កណ្ដាលនា​ប្រទេស​បា​រ៉ែ​ន ដោយ​កម្ពុជាត្រូវ​ជួប​កោះ​ហ្គាំជើង​ទី​១ នៅ​ថ្ងៃទី​០៩-​តុលា និង​ជើង​ទី​២ នៅ​ថ្ងៃទី​១២-​តុលា។ ចំណែក​ការប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ទ្វីបអាស៊ី​អាយុ​ក្រោម ២៣​ឆ្នាំ ឆ្នាំ​២០២២ ពូ​ល K នៅ​ជប៉ុន​វិញ ក្រុម U23 កម្ពុជានឹងត្រូវ​ជួប​ក្រុម​ហុងកុង​មុននៅ​ថ្ងៃទី​២៧-​តុលា បន្ទាប់មក​ទើប​ជួប​ម្ចាស់ផ្ទះ​ជប៉ុននា​ថ្ងៃទី​២៩-​តុលា ឆ្នាំ​២០២១ ខាងមុខនេះ៕

​អត្ថបទ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        128
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        142
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm