
នៅថ្ងៃចន្ទនេះ កងកម្លាំងពិសេសសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នាជាមួយកងកម្លាំងកូរ៉េខាងត្បូង នៅលើទីលានបាញ់កាំភ្លើង ស្ថិតក្នុងទីក្រុង Taebaek និងបានចលតយន្តហោះចម្បាំង AC-130J Ghostrider ។
លោកពលបាលទោ Matt Trimble មកពីអង្គភាពគ្រប់គ្រងអាកាសតាក់ទិកសហរដ្ឋអាមេរិក និយាយថា ការហ្វឹកហាត់នេះ បានធ្វើឲ្យភាគីទាំង ២ ក្លាយជាកងកម្លាំងរួមគ្នាតាក់ទិក ។
អំឡុងសមយុទ្ធនេះដែរ គេបានមើលឃើញយន្តហោះចម្បាំង AC-130J បាញ់ត្រូវគោលដៅនៅលើភ្នំ ។
សូមបញ្ជាក់ថា យោធាកូរ៉េខាងត្បូង និងយោធាសហរដ្ឋអាមេរិក បានបង្កើនសមយុទ្ធហ្វឹកហាត់របស់ពួកគេ ដើម្បីឆ្លើយតបនឹងការបាញ់សាកល្បងអាវុធរបស់កូរ៉េខាងជើង រួមទាំងការបាញ់មីស៊ីលបាលីស្ទិក និងការបាញ់អាវុធតាក់ទិក ៕