
មេដឹកនាំប្រទេសហៃទី បានបណ្តេញលោក Frantz Elbé ដែលប្រធានគរបាលជាតិរបស់ប្រទេសហៃទី បន្ទាប់ពីមានការរិះគន់ជាច្រើនខែដែលថា លោកមិនបានធ្វើគ្រប់គ្រាន់ ដើម្បីការពារមន្រ្តីដែលរងការវាយដំពីក្រុមជនអន្ធពាល។
មន្ត្រីរដ្ឋាភិបាលម្នាក់ដែលមិនត្រូវបានអនុញ្ញាតឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បានប្រាប់សារព័ត៌មាន APកាលពីថ្ងៃសៅរ៍ថា អតីតប្រធាននគរបាលហៃទី លោក Normil Rameau នឹងមកដឹកនាំនាយកដ្ឋាន ដែលមិនមានថវិកា និងបំពាក់បរិក្ខារម្តងទៀត ដែលរបាយការណ៍របស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា មានត្រឹមតែមន្ត្រីប្រហែល ៤.000នាក់ប៉ុណ្ណោះ ដែលកំពុងបំពេញការងារ នៅក្នុងប្រទេសដែលមានប្រជាជនជាង ១១ លាននាក់។ លោក Rameau ត្រូវបានបណ្តេញចេញពីមុខតំណែង កាលពីជិត ៤ឆ្នាំមុន ក្រោមការគ្រប់គ្រងខុសគ្នា។
មនុស្សជាង ២.៥០០នាក់ ត្រូវបានសម្លាប់ ឬរងរបួសនៅទូទាំងប្រទេសហៃទីក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំនេះ ខណៈដែលអំពើហិង្សារបស់ក្រុមជនអន្ធពាល នៅតែបន្តកើនឡើង។
ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានមន្ត្រីនគរបាលជាង ២០នាក់ ត្រូវបានវាយដំដោយក្រុមទំនើង ដែលគ្រប់គ្រង ៨០ភាគរយនៃទីក្រុងព័រអូប្រាំង ហើយមានបំពាក់អាវុធល្អជាង និងមានអាវុធកាន់តែច្រើន ឡើង។ ការសម្លាប់នាពេលថ្មីៗនេះ បានកំណត់គោលដៅទៅលើមន្ត្រីបីនាក់មកពីអង្គភាពយុទ្ធសាស្ត្រប្រឆាំង ក្រុជនអន្ធពាលដែលទើបបង្កើតថ្មី កំពុងល្បាតដោយជិះរថពាសដែក។ មន្ត្រីទី៤ម្នាក់ទៀត នៅតែបាត់ខ្លួន។