
ក្រុមអ្នកជំនាញ និយាយថា ប្រសិនបើមានកន្លែងមួយដែលអ៊ុយក្រែនកំពុងយកឈ្នះ ក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ីនោះ គឺតំបន់គ្រីម៉េ។
នៅដើមឆ្នាំនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី បានបញ្ជាក់យ៉ាងច្បាស់ថា ការប្រយុទ្ធ ដណ្តើមយកតំបន់គ្រីម៉េ និងសមុទ្រខ្មៅ នឹងដើរតួនាទីសំខាន់ នៅក្នុងប៉ុន្មានខែខាងមុខនេះ។
ជោគជ័យរបស់អ៊ុយក្រែននៅតំបន់គ្រីម៉េ នឹងក្លាយជាការបរាជ័យដ៏ធំមួយសម្រាប់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។
អ្នកស្រី Olga Khvostunova ជាអ្នកស្រាវជ្រាវក្នុងកម្មវិធីអឺរ៉ុបអាស៊ី (Eurasia Program) នៃវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយបរទេស បាននិយាយថា៖«ការបរាជ័យរបស់រុស្ស៊ីនៅគ្រីម៉េ នឹងមិនគ្រាន់តែជាការបរាជ័យប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការអាម៉ាសផងដែរ»។
នៅខែកុម្ភៈ ឆ្នាំ ២០១៤ កងកម្លាំងរុស្ស៊ីដែលមិនត្រូវបានគេសម្គាល់ ត្រូវបានគេហៅថា «បុរសបៃតងមាឌតូច» បានវាយលុកនៅតំបន់គ្រីម៉េ ដោយកាន់កាប់អគារសំខាន់ៗ និងលើកទង់ជាតិរុស្ស៊ីពីលើ ពួកវាទាំងនោះ ។
នៅចុងខែមីនានៃឆ្នាំនោះ សភាសហព័ន្ធរុស្ស៊ី បានផ្តល់សច្ចាប័នជាផ្លូវការនូវការបញ្ចូលឧបទ្វីបនេះជាឧបសម្ព័ន្ធរបស់ខ្លួន។ សង្រ្គាមនៅតំបន់ដូនបាស( Donbas) បានចាប់ផ្តើម មួយខែក្រោយមក។
ចាប់តាំងពីពេលនោះមក អ៊ុយក្រែន បានហៅឧបទ្វីបសមុទ្រខ្មៅថា ជា«តំបន់គ្រីម៉េដែលត្រូវកាន់កាប់ដោយរុស្ស៊ី ហើយលោក ហ្ស៊េឡេនស្គី បាននិយាយជាបន្តបន្ទាប់ថា កិច្ចព្រមព្រៀងសន្តិភាពណាមួយ ត្រូវតែឃើញតំបន់នេះត្រឡប់ទៅអ៊ុយក្រែនវិញ។