មន្ត្រីអ៊ីស្រាអែល៖ លោក Netanyahu រំសាយគណៈរដ្ឋមន្ត្រីសង្គ្រាមខាងក្នុងរបស់គាត់

2024/06/18 01:55:04 am        81

មន្ត្រីអ៊ីស្រាអែល នៅថ្ងៃចន្ទ (ទី១៧ ខែមិថុនា) នេះ បាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានរំលាយគណៈរដ្ឋមន្ត្រីសង្គ្រាម ដែលមានសមាជិកចំនួន ៦រូប ដោយនេះជាការផ្លាស់ប្តូរមួយដែលត្រូវបានរំពឹងទុកយ៉ាងទូលំទូលាយថា នឹងកើតឡើង បន្ទាប់ពីមានការចាកចេញពីរដ្ឋាភិបាលរបស់អតីតឧត្តមសេនីយនិយមកណ្តាល លោក Benny Gantz។

ឥឡូវនេះ លោក Netanyahu ត្រូវបានគេរំពឹងថា នឹងធ្វើការពិគ្រោះយោបល់ អំពីសង្គ្រាម នៅតំបន់ហ្កាហ្សា ជាមួយរដ្ឋមន្ត្រីមួយចំនួនតូច ក្នុងនោះរួមទាំងរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant និងរដ្ឋមន្ត្រីក្រសួងកិច្ចការយុទ្ធសាស្ត្រ លោក Ron Dermer ដែលធ្លាប់មាននៅក្នុងគណៈរដ្ឋមន្ត្រីសង្គ្រាមនេះដែរ។

លោកនាយករដ្ឋមន្ត្រីបានប្រឈមនឹងការទាមទារពីដៃគូសាសនា-ជាតិនិយម នៅក្នុងរដ្ឋាភិបាលចម្រុះរបស់លោក គឺរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Bezalel Smotrich និងរដ្ឋមន្ត្រីសន្តិសុខជាតិ លោក Itamar Ben-Gvir ឲ្យបញ្ចូលក្នុងគណៈរដ្ឋមន្ត្រីសង្គ្រាម ជាវិធានការមួយដែលនឹងធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងៗ ជាមួយដៃគូអន្តរជាតិ ក្នុងនោះរួមទាំងសហរដ្ឋអាមេរិកផងដែរ។

វេទិកានេះត្រូវបានបង្កើតឡើងបន្ទាប់ពីលោក Gantz បានចូលរួមជាមួយលោក Netanyahu នៅក្នុងរដ្ឋាភិបាលបង្រួបបង្រួមជាតិ នៅពេលសង្រ្គាមចាប់ផ្ដើមក្នុងខែតុលា ហើយថែមទាំងរួមបញ្ចូលដៃគូរបស់លោក Gantz គឺលោក Gadi Eisenkot និងលោក Aryeh Deri ដែលប្រធានគណបក្សជំនឿសាសនា Shas ជាអ្នកសង្កេតការណ៍។

លោក Gantz និងលោក Eisenkot ទាំង ២នាក់ បានចាកចេញពីរដ្ឋាភិបាលកាលពីសប្តាហ៍មុន ជុំវិញអ្វីដែលពួកគេបាននិយាយថា គឺជាការបរាជ័យរបស់លោក Netanyahu ក្នុងការបង្កើតយុទ្ធសាស្រ្ត សម្រាប់សង្រ្គាមនៅតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm