
ប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានថ្កោលទោសអ៊ីរ៉ង់ជុំវិញការពន្លឿនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន ដែលជិតឈានដល់កម្រិតអាវុធនុយក្លេអ៊ែរបាន ដើម្បីពង្រីកកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនបន្ថែមទៀត»។
អង្គការឃ្លាំមើលបរមាណូរបស់អង្គការសហប្រជាជាតិ បាននិយាយថា ទីក្រុងតេអេរ៉ង់ កំពុងពង្រឹងគ្រឿងបរិក្ខារបំប៉នបន្ថែមនៅទីតាំងចំនួនពីរ ហើយគ្រោងនឹងដំឡើងកន្លែងផ្សេងទៀត នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានព្រមានថា ទង្វើនេះ បានធ្វើឲ្យខូចដល់កិច្ចព្រមព្រៀងឆ្នាំ ២០១៥ ដែលផ្តល់ឲ្យអ៊ីរ៉ង់នូវការបន្ធូរបន្ថយទណ្ឌកម្មរបស់លោកខាងលិច ជាថ្នូរនឹងដែនកំណត់តឹងរឹងចំពោះឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួចរបស់ខ្លួន។
សម្ព័ន្ធមិត្តទាំងបីនេះ បាននិយាយកាលពីថ្ងៃសៅរ៍ថា៖«វិធានការទាំងនេះ នឹងបង្កើនស្តុកអ៊ុយរ៉ាញ៉ូមនិងសមត្ថភាពចម្រាញ់របស់អ៊ីរ៉ង់ម្តងទៀត ដែលកម្រិតរបស់វា បានលើសពីដែនកំណត់ដោយកិច្ចព្រមព្រៀងឆ្នាំ២០១៥។
កិច្ចព្រមព្រៀងនេះ បានដួលរលំទាំងស្រុង បន្ទាប់ពីលោក Donald Trump បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ ក្នុងឆ្នាំ ២០១៨។