
ក្រសួងការបរទេសចិន និយាយនៅថ្ងៃចន្ទនេះថា ខ្លួនគោរពច្បាប់ ពេលដែលខ្លួនចាត់វិធានការគ្រប់គ្រងនាវាហ្វីលីពីនដែលបានប៉ះទង្គិចគ្នានៅជិតតំបន់ថ្មប៉ប្រះទឹក Second Thomas ស្ថិតក្នុងដែនសមុទ្រជម្លោះចិនខាងត្បូង ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាន ក្រសួងការបរទេសចិន និយាយថា នាវាហ្វីលីពីន បានចូលក្នុងតំបន់ដោយខុសច្បាប់ ហើយនិងបានចោទប្រកាន់នាវាហ្វីលីពីនថា ព្យាយាមនាំសម្ភារៈទៅកាន់នាវាចម្បាំងកឿងខុសច្បាប់ ។
ក្រុមឆ្មាំល្បាតឆ្នេរចិន និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នាវាហ្វីលីពីន មានចេតនាបើកប្រកបដោយដ៏គ្រោះថ្នាក់ ខិតមកជិតនាវាចិន ក្នុងកាយវិការគ្មានវិជ្ជាជីវៈ ជាហេតុបណ្តាលឲ្យបុកគ្នា ។ សេចក្តីថ្លែងការណ៍នេះ ពុំបានបញ្ជាក់ពីអ្នករងរបួស ឬការខូចខាតនាវាទាំង ២នោះទេ ។
អស់រយៈពេលជាច្រើនខែមកហើយ ចិន និងហ្វីលីពីន បានចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញសមយុទ្ធដ៏គ្រោះថ្នាក់ និងការប៉ះទង្គិចគ្នានៅតំបន់ថ្មប៉ប្រះទឹក Second Thomas ៕