មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ អស៊ីអស៊ី បានចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដាក់តាំងបង្ហាញនូវពិព័រណ៍មុខជំនាញសិក្សា

2024/06/18 02:27:00 am        184

ភ្នំពេញ ៖ រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីៈ អស៊ីអស៊ី (RCRC Vocational Training Center) បានចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការដាក់តាំងបង្ហាញនូវពិព័រណ៍មុខជំនាញសិក្សាសំខាន់ៗ ក្នុងឱកាសប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVETរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

​លោកស្រី ម៉ៅនរិន្ទ ស្រីវលក្ខណ៍ ប្រធានគណនេយ្យ និងហិរញ្ញវត្ថុនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ អស៊ីអស៊ី និងជាប្រធានគ្រប់គ្រងទូទៅនៅកាហ្វេ អស៊ីអស៊ី បានថ្លែងប្រាប់BTV ព័ត៌មាន នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ថា នេះជាថ្ងៃទី២ នៃថ្ងៃបញ្ចប់ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»រយៈពេល២ថ្ងៃនេះ គឺមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីៈ អស៊ីអស៊ី (RCRC Vocational Training Center) បានចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការដាក់តាំងបង្ហាញនូវពិព័រណ៍មុខជំនាញសិក្សាសំខាន់ៗដូចជា៖ ការស្រាវជ្រាវ ភាសាបរទេស សេវាកម្មសម្អាងកាយ ទីផ្សារ គ្រប់គ្រង គណនេយ្យ ព័ត៌មានវិទ្យា និងបដិសណ្ឋារកិច្ច។ ជាពិសេស RCRC Café ក៏បានផ្តល់ជូននូវកាហ្វេដ៏មានរសជាតិឈ្ងុយឆ្ងាញ់ដោយឥតគិតថ្លៃដល់លោក លោកស្រី និងប្អូនៗសិស្ស-និស្សិត ដែលបានអញ្ជើញចូលរួមកម្មវិធីខាងលើផងដែរ។ 

លោកស្រី ម៉ៅនរិន្ទ ស្រីវលក្ខណ៍ បានបន្ថែមទៀតថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ ពិតជាមានសារសំខាន់មែនទែន ផ្តល់ឱកាសសិស្សានុសិស្ស និងនិសិ្សត បានចូលទស្សនាស្វែងយល់ និងសាកសួរគ្រប់ព័ត៌មាន នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ អស៊ីអស៊ី ជាមួយគ្នានោះភាគច្រើន គឺសិស្សានុសិស្ស និសិ្សតចាប់អារម្មណ៍ទៅការបណ្តុះបណ្តាលផ្នែកភាសាបរទេស ដូចជាភាសាអង់គ្លេស និងភាសាបារាំង ក៏ដូចជាការស្រាវជ្រាវផងដែរ។ ទន្ទឹមនឹងនោះមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ អស៊ីអស៊ី ក៏មានផ្តល់សេវាកម្មជូននូវភេសជ្ជៈ កាហ្វេ និងអាហារ ព្រមទាំងមានសៀវភៅសម្រាប់សិក្សាស្រាវជ្រាវរាប់ពាន់ក្បាល ដែលងាយស្រួលដល់សិស្ស និសិ្សត និងសាធារណជន អាចអញ្ជើញមករៀនសូត្រ និងសិក្សាស្រាវជ្រាវបន្ថែមលើមុខវិជ្ជាផ្សេងៗ។ ជាពិសេសក៏សូមអំពាវនាវដល់សិស្ស និសិ្សត និងសាធារណជន អញ្ជើញមកចូលរួមទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ដែលប្រព្រឹត្តទៅនាឆ្នាំក្រោយៗទៀត ឲ្យបានច្រើនកុះករ ដើម្បីចាប់យកព័ត៌មាន និងទុកជាចំណេះដឹងបន្ថែម ងាយស្រួលថាតើប្អូនៗសិស្ស និសិ្សត ចូលចិត្តលើមុខវិជ្ជាជីវៈមួយណា នៅពេលដែលរៀនទៅធ្វើឲ្យយើងឆាប់ចាប់បាន យើងស្រលាញ់លើការងារមួយនឹង ហើយយើងក៏ងាយស្រួលរកការងារធ្វើ និងចំនូវជំនាញរបស់យើងផងដែរ។

សូមបញ្ជាក់ផងដែរថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ រៀបចំឡើងរយៈពេល២ថ្ងៃ ពីថ្ងៃទី១៥ និង១៦ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ទិវាជាតិនេះ ប្រារព្ធឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងដើម្បីទាក់ទាញឲ្យសាធារណជន ក៏ដូចជាលើកទឹកចិត្តដល់មាតាបិតា និងអាណាព្យាបាល ចូលរួមជំរុញលើកទឹកចិត្តឲ្យកូនៗងាកមករៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈកាន់តែច្រើនឡើងថែមទៀត ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងទៅថ្ងៃអនាគត៕

អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm