និស្សិតវិស្វកម្មអគ្គិសនីចែករំលែកបទពិសោធន៍ពាក់ព័ន្ធការសិក្សាជំនាញបច្ចេកទេស និងឱកាសការងារ

2024/06/18 06:15:42 pm        1.3 K

ក្នុងពិធីប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ក្រុម​និស្សិត​ផ្នែក​វិស្វកម្ម​អគ្គិសនី បានអំពាវនាវដល់យុវជន ងាកមកចាប់អារម្មណ៍រៀនជំនាញវិជ្ជាជីវៈ និង​បច្ចេក​ទេស​ ព្រោះជាជំនាញដែលកំពុងមានទីផ្សារ និងតម្រូវការខ្ពស់ពីបណ្តាក្រុមហ៊ុន រោងចក្រ​ទៅ​ថ្ងៃខាង​មុខ។

យុវជន ហៃ សុភ័ក្រ្ត និស្សិតឆ្នាំទី២ ជំនាញវិស្វកម្មអគ្គិសនី នៅវិទ្យាស្ថានអភិវឌ្ឍន៍ជំនាញកម្ពុជា-ថៃ ​បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា មូលហេតុចាប់យកជំនាញអគ្គិសនី ដោយសារ​ចំណង់​ចំណូល​ចិត្ត​ផង​ និងដោយសារប្រទេសកម្ពុជាកំពុងមានតម្រូវការ និងរីកចម្រើន​លើ​វិស័យ​ថាមពល​អគ្គិសនី​នេះ​ខ្លាំង​ផង ដែលធ្វើឱ្យទីផ្សារការងារ​មាន​កង្វះ​កម្លាំង​ធន​ធាន​មនុស្ស​មាន​ជំនាញ​ច្រើន។ យុវជន​រូប​នេះ បានឲ្យដឹងទៀតថា ក្រោយពីបញ្ចប់ការសិក្សារបស់និស្សិតលើបរិញ្ញាបត្ររង និង​បរិញ្ញាបត្រ ពួកគាត់មានទទួលបានឱកាសការងារធ្វើច្រើន និងមានប្រាក់ខែសមរម្យផងដែរ។

យុវជន ជុំ វិច្ឆិកា និស្សិតឆ្នាំទី២ ជំនាញវិស្វកម្មអគ្គិសនី ដូចគ្នាខាងលើនេះ បានលើកឡើងថា ការ​សម្រេច​ចិត្ដ​មកចូលរៀនលើមុខជំនាញអគ្គិសនីនេះ ដោយមើល​ឃើញពីត្រូវការ​ទីផ្សារ​ការងារ​នៅ​ក្នុង​ប្រទេសកម្ពុជា កំពុងមានតម្រូវការច្រើន លើកការអភិវឌ្ឍអគារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន និង​មានប្រាក់ខ្ពស់។ ជាពិសេស​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យ​កាន់​តែ​រីក​ចម្រើន​លើវិ​ស័យ​អគ្គិសនី​នេះ​ផងដែរ។ វិច្ឆិកា បានបន្ថែមថា បច្ចុប្បន្ននេះ មានក្រុមហ៊ុន​ជា​ច្រើន​បាន​មក​ទាក់​ទង​និសិ្សត​ក្នុង​វិទ្យាស្ថានច្រើន ដើម្បីបំពេញតម្រូវការងារក្នុងក្រុមហ៊ុនរបស់ខ្លួន លើមុខជំនាញ​អគ្គិសនី និងវិស្វករទាំងពីរភេទ។ ប៉ុន្ដែវិទ្យាស្ថានបណ្ដុះបណ្ដាលនិស្សិត មិនទាន់​បាន​គ្រប់​គ្រាន់​នៅ​ឡើយ​នោះ​ទេ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានយកចិត្តទុកដាក់អាទិភាព គន្លឹះក្នុងការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីប្រែក្លាយកម្ពុជាពីប្រទេសអតិពលកម្ម ទៅជាប្រទេស​ដែល​ប្រើ​ប្រាស់​កម្លាំងពលកម្មជំនាញ។ ទន្ទឹមនេះ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ រាជ​រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់​យុវជន​មក​ពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១លាន ៥សែននាក់ ដោយរៀន​ជំនាញ​មិន​បង់​ប្រាក់ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំផងដែរ៕ អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm