អគ្គលេខាធិការណាតូសម្ព័ន្ធយោធាណាតូ លោក ជេន ស្តូធេនប៊ឺក(Jens Stoltenberg) បាននិយាយកាលពីថ្ងៃចន្ទ ទី១៧ ខែមិថុនា ដោយលើកឡើងពីវិធីដែលសម្ព័ន្ធមិត្តបានបង្កើនការចំណាយផ្នែកយោធា ចាប់តាំងពីរុស្ស៊ី បានដណ្តើមយកតំបន់គ្រីម៉េ ពីអ៊ុយក្រែន ក្នុងឆ្នាំ ២០១៤។

អគ្គលេខាធិការសម្ព័ន្ធយោធា NATO ក្នុងពេលជួបជាមួយលោក Biden បាននិយាយថាសម្ព័ន្ធណាតូជាង២០ប្រទេស បានចំណាយយ៉ាងហោចណាស់២% នៃ GDP លើវិស័យការពារជាតិ។

លោក Stoltenberg បាននិយាយទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នៅសេតវិមានថា ចំនួនសម្ព័ន្ធយោធាណាតូ ពេលបច្ចុប្បន្ននេះបានបំពេញគោលដៅចំណាយ បើប្រៀបធៀបទៅនឹងសមាជិកតិចជាង១០ប្រទេស កាលពី៥ឆ្នាំមុន។
លោក Stoltenberg ស្ថិតនៅក្នុងទីក្រុង Washington សម្រាប់ការរៀបចំកិច្ចប្រជុំកំពូល NATO នៅខែក្រោយ នៅរដ្ឋធានី សហរដ្ឋអាមេរិក មានប្រធានបទមួយដែលលោក និងលោក Biden បានពិភាក្សាផងដែរ។
លោក Biden និយាយថា សម្ព័ន្ធនេះ កំពុងប្រឈមមុខទៅនឹងពេលវេលាដ៏វិសេសវិសាលបំផុត សម្រាប់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ ខណៈប្រទេសអ៊ុយក្រែន ប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី។