UN៖ អរិភាពនៅតំបន់ហ្កាហ្សានៅតែបន្ត ទោះបីជាមានការប្រកាសផ្អាករបស់អ៊ីស្រាអែលក៏ដោយ

2024/06/18 06:58:26 pm        59

ប្រធានទីភ្នាក់ងារ UNRWA លោក ហ្វីលីព ឡាហ្សារីនី(Philippe Lazzarini) បាននិយាយទៅកាន់អ្នកសាព័ត៌មាននៅទីក្រុង Oslo ប្រទេសន័រវ៉េស កាលពីថ្ងៃចន្ទថា អរិភាព នៅតែបន្តនៅក្នុងទីក្រុងរ៉ាហ្វា និងនៅភាគខាងត្បូងតំបន់ហ្កាហ្សា ទោះបីជាមានការប្រកាសរបស់យោធាអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ទី១៦ ខែមិថុនា អំពីការផ្អាកប្រយុទ្ធជាយុទ្ធសាស្ត្រ ក្នុងប្រតិបត្តិការដើម្បីអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌ ចូលទៅក្នុងតំបន់ទាំងនោះ ក៏ដោយ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ បានរិះគន់ផែនការ ដែលត្រូវបានប្រកាសដោយយោធា ដើម្បីផ្អាកការប្រយុទ្ធរាល់ថ្ងៃ នៅតាមផ្លូវធំមួយក្នុងចំណោមផ្លូវធំជាច្រើន ចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន។

លោក Lazzarini អគ្គស្នងការនៃទីភ្នាក់ងារ UNRWA ដែលជាទីភ្នាក់ងារធំមួយ ផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្កាហ្សា បាននិយាយថា ពុំមានការផ្អាកការប្រយុទ្ធគ្នានោះទេ។

លោក Lazzarini បាននិយាយក្នុងសន្និសីទសារព័ត៌មានថា មានព័ត៌មានពីការសម្រេចចិត្តនៃការផ្អាកប្រយុទ្ធត្រូវបានធ្វើឡើង ប៉ុន្តែកម្រិតនយោបាយនិយាយថា គ្មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងឡើយ។

ដូច្នេះសម្រាប់ពេលនេះ លោកអាចនិយាយបានថា អរិភាពនៅតែបន្តនៅក្នុងតីក្រុងរ៉ាហ្វា(Rafah) និងនៅភាគខាងត្បូងតំបន់ហ្កាហ្សា ហើយប្រតិបត្តិការនោះ គ្មានអ្វីផ្លាស់ប្តូរនៅឡើយទេ។

យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងរបស់ខ្លួន កំពុងបន្តផ្តោតលើប្រតិបត្តិការដែលផ្អែកលើការស៊ើបការសម្ងាត់នៅក្នុងតំបន់ Rafah រួមមានការប្រយុទ្ធគ្នាយ៉ាងកៀកជាមួយក្រុមសកម្មប្រយុទ្ធ ហើយបាន រឹបអូស និងបំផ្លាញអាវុធជាច្រើនរបស់ក្រុមនេះ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm