ការបន្ថែមពន្ធខ្ពស់របស់អឺរ៉ុបលើរថយន្តអគ្គិសនីចិន នឹងបង្កភាពស្មុគស្មាញគោលដៅអាកាសធាតុអឺរ៉ុប

2024/06/18 07:04:18 pm        151

រថយន្តអគ្គិសនីរបស់ប្រទេសចិន ដែលមានតម្លៃថោក និងការឧបត្ថម្ភធនច្រើន កំពុងកើនឡើងនៅទីផ្សារ ខណៈមានការព្រមានពីមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប ដែលបានជំរុញឱ្យមានការស៊ើបអង្កេតលើការអនុវត្តន៍ពាណិជ្ជកម្មមិនយុត្តិធម៌ កាលពីចុងឆ្នាំមុន ដែលបច្ចុប្បន្ន ប្លុកនេះបានចាត់វិធានការ។

គណៈកម្មការអឺរ៉ុប បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍មុនថា ខ្លួននឹងបន្ថែមពន្ធខ្ពស់រហូតដល់៣៨,១ ភាគរយលើរថយន្តអគ្គិសនីរបស់ប្រទេសចិន បណ្តាលឱ្យទីក្រុងប៉េកាំង ចេញការគំរាមសងសឹក។

ចាប់តាំងពីពេលនោះមក ក្តីបារម្ភ បានកើតឡើងថា ជម្លោះពាណិជ្ជកម្មជាមួយចិន អាចធ្វើឲ្យជាប់គាំងលើគោលដៅអាកាសធាតុរបស់សហភាពអឺរ៉ុប។

សហភាពអឺរ៉ុប មានផែនការឈានដល់កម្រិតគ្មានការបំភាយកាបូនសុទ្ធ នៅត្រឹមឆ្នាំ២០៥០ ហើយអឺរ៉ុប ក៏បានប្តេជ្ញាផលិតរថយន្តថ្មី និងរថយន្តទេសចរណ៍ខ្នាតតូច គ្មានការបំភាយឧស្ម័ន ចាប់ពីឆ្នាំ ២០៣៥។

ការដាក់ពន្ធខ្ពស់បន្ថែម គឺជាលទ្ធផលនៃការស៊ើបអង្កេតរបស់សហភាពអឺរ៉ុប លើការឧបត្ថម្ភធនរបស់រដ្ឋដោយមិនយុត្តិធម៌តាមការចោទប្រកាន់ ដែលផ្តល់ដល់ឧស្សាហកម្មផលិតរថយន្តរបស់ប្រទេសចិន ជាការបង្កការគំរាមកំហែងផ្នែកសេដ្ឋកិច្ចដល់ដៃគូប្រជែងរបស់សហភាពអឺរ៉ុប។

ការដាក់ពន្ធខ្ពស់ ត្រូវបានកំណត់ថានឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែកក្កដា ប៉ុន្តែអាចត្រូវបានកែប្រែខណៈក្រុមហ៊ុនចិន ផ្តល់ភស្តុតាងដែលអាចប្រឈមទៅនឹងការរកឃើញរបស់សហភាពអឺរ៉ុប។

ការស៊ើបអង្កេតប្រឆាំងការឧបត្ថម្ភធនរបស់គណៈកម្មការអឺរ៉ុប នឹងបន្តរហូតដល់ខែវិច្ឆិកា។

ប្រទេសចិន បានច្រានចោលការចោទប្រកាន់នៃការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ ដោយចាត់ទុកចំណាត់ការរបស់សហភាពអឺរ៉ុប ថាជា «ឥរិយាបថអ្នកការពារនិយម»។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm