ភ្នំពេញ ៖ ដំណើរការធ្វើប័ណ្ណសម្គាល់នៃការចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ជូនដល់កងទ័ព ក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋជាបន្ទុករបស់យោធាដែលរាជរដ្ឋាភិបាលផ្តល់ជូននោះ គឺមកដល់ពេលនេះ បានចំនួនជាងមួយលានប័ណ្ណហើយ ក្នុងគម្រោងជាង២លាន៨សែនប័ណ្ណ ។
ថ្លែងប្រាប់អ្នកយកព័ត៌មាន ក្នុងឱកាសចុះត្រួតពិនិត្យ ដំណើរការធ្វើប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ របស់ក្រុមការការផលិតប័ណ្ណ កងពកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងកូវីដ-១៩ រាជរដ្ឋាភិបាលបានផ្តល់ទំនុកចិត្តដល់កងយោធពលខេមរភូមិន្ទ ដើម្បីចាក់វ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមគោលដៅដែលបានកំណត់ និងដើម្បីបញ្ជាក់ឲ្យច្បាស់លាស់ក្នុងការចាក់ជូនពួកគាត់រួច ឬមិនរួចនោះ គឺកងទ័ពបានធ្វើប័ណ្ណសម្គាល់ជូនពួកគាត់ ដោយមិនមានការយកលុយអ្វីទាំងអស់ គឺធ្វើឡើងដើម្បីលើកកម្ពសសុខុមាលភាពរបស់ពួកគាត់តែប៉ុណ្ណោះ។
ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់ផងដែរថា ការធ្វើប័ណ្ណសម្គាល់ជូនដល់កងទ័ព និងបងប្អូនប្រជាពលរដ្ឋនេះ គឺមានអត្ថប្រយោជន៍ជាខ្លាំង ដោយសម្គាល់ និងបញ្ជាក់អំពីភាពចូលរួមសង្គមរបស់ពួកគាត់ជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយការរីករាលដាលនូវមេរោគកូវីដ១៩ និងក៏ដើម្បីការពារអាយុជីវិតរបស់ពួកគាត់ផងដែរ។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់ផងដែរថា រហូតដល់ពេលនេះ កងទ័ព ក្រុមគ្រួសារកងទ័ព ក្រុមកីឡាករ កម្ពុជាបានធ្វើការចាក់វ៉ាក់សាំងដូសទី៣រួចជាស្ថាពរ បានចំនួនប្រមាណជិត២០ម៉ឺននាក់ហើយ ក្នុងចំណោមជាង៣០ម៉ឺននាក់ ដែលរាជរដ្ឋាភិបាលបានប្រគល់ឲ្យក្រសួងការពារជាតិជាអ្នកចាត់ចែងនោះ៕
អត្ថបទ បាន ចក់





