ពិភពលោក​បញ្ចេញ​ប្រតិកម្ម​ពី​ស្ថានភាព​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈ​ពួក​តា​លី​បង់​ក្ដោប​ក្ដាប់​រដ្ឋធានី​កា​ប៊ុល​

2021/08/17 06:51:35 pm        433

​អា​ហ្វ​ហ្គា​នី​ស្ថាន៖ រដ្ឋាភិបាល​ និង​អង្គការ​អន្តរជាតិ​នានា​នៅ​ជុំវិញ​ពិភពលោក​ បាន​ប្រតិកម្ម​ចំពោះ​ស្ថានការណ៍​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ​នៅ​ពេល​ដែល​កងកម្លាំង​តា​លី​បង់​បាន​ចូល​រដ្ឋធានី​កា​ប៊ុល​កាលពី​ថ្ងៃអាទិត្យ ដោយ​ប្រទេស​ជាច្រើន​កំពុង​ជម្លៀស​បុគ្គលិក​ការទូត ខណៈ​ប្រទេស​ផ្សេងទៀត​បាន​ប្ដេជ្ញា​បន្ត​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​។​

​ខណៈ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​បាន​សន្យា​ថា​នឹង​បន្ត​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ លោក Antonio Guterres កំពុង​តាមដាន​ស្ថានការណ៍​ដែល​វិវត្ត​យ៉ាង​ឆាប់​រហ័ស ហើយ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​កាលពី​ថ្ងៃអាទិត្យ​ បាន​ជំរុញ​ឱ្យ​ពួកតា​លី​បង់ ​និង​គ្រប់​ភាគី​ទាំងអស់​អនុវត្ត​ការ​អត់ធ្មត់​បំផុត ដើម្បី​ការពារ​អាយុជីវិត​ និង​ធានា​ថាតម្រូវការ​មនុស្សធម៌​អាច​ត្រូវ​បាន​ដោះស្រាយ​។ ​ជាមួយ​គ្នា​នេះ​ដែរ​ សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សាធារណរដ្ឋ​អាមេរិក ​លោកស្រី Liz Cheney បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​របស់​លោក Joe Biden ក៏ដូចជា​រដ្ឋបាល​អតីត​ប្រធានាធិបតី Donald Trump នា​ពេល​កន្លងមក​គួរតែ​ទទួលខុសត្រូវ ​ចំពោះ​ការ​វាយ​លុក​ដណ្ដើម​អំណាច​យ៉ាង​ឆាប់រហ័ស​ របស់​ពួក​តា​លី​បង់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។

​នាយករដ្ឋមន្ត្រី​អង់គ្លេស​ លោក Boris Johnson បាន​ជួប​ប្រជុំ​គណៈកម្មការ​គ្រាអាសន្ន ​ស្ដីពី​ការ​វិវត្ត​ចុងក្រោយ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​រសៀល​ថ្ងៃអាទិត្យ​ ហើយ​លោក​បាន​ជំរុញ​ឱ្យ​ប្រឆាំង​នឹង​ការ​ទទួល​ស្គាល់​ឯកតោភាគី​ថា ​តា​ពួក​លី​បង់​ជា​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន។​ ​អាល្លឺម៉ង់​បាន​បិទ​ស្ថានទូត​របស់​ខ្លួន​នៅ​រដ្ឋធានី​កា​ប៊ុល ​ហើយ​បាន​និយាយ​ថា ​ខ្លួន​បាន​នឹង​កំពុង​បន្ត​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ដើម្បី​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​។​ ​ប្រេសិត​ពិសេស​របស់​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ប្រចាំ​ប្រទេស​អាហ្វហ្គានីស្ថាន ​លោក​ Zamir Kabulov បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ Ekho Moskvy កាលពី​ថ្ងៃ​ចន្ទ​ថា ​ប្រទេស​រុស្ស៊ី​នឹង​ដក​បុគ្គលិក​ប្រហែល ១០០​នាក់​ជាបន្ទាន់​ពី​ស្ថានទូត​របស់​ខ្លួន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​ ចំណែក​ទួរគី​បាន​និយាយ​ថា ​ខ្លួន​នឹង​រក្សា​ស្ថានទូត​របស់​ខ្លួន​នៅ​រដ្ឋធានី​កា​ប៊ុល ហើយ​បន្ត​ផ្តល់​ជំនួយ​ដល់​ពលរដ្ឋ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ដែល​ចង់​ចាកចេញ​។ ​រីឯ​រដ្ឋមន្ត្រីការបរទេស​ចិន​បាន​រិះគន់​អាមេរិក ​ដែល​ដក​ខ្លួន​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​តក់ក្រហល់​ពេក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        1
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        8
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm