លោក ពូទីន ប្តេជ្ញាមានទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខជាមួយកូរ៉េខាងជើងឲ្យលើសពីឥទ្ធិពលរបស់លោកខាងលិច

2024/06/18 10:20:19 pm        44

លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានសន្យាថា នឹងបង្កើតប្រព័ន្ធពាណិជ្ជកម្ម និងសន្តិសុខជាមួយកូរ៉េខាងជើង ដែលគេចឲ្យផុតពីឥទ្ធិពលរបស់លោកខាងលិច ហើយបានសន្យាថា នឹងផ្ដល់ការគាំទ្រដោយឥតងាករេ ដោយការលើកឡើងនេះមាននៅក្នុងលិខិតមួយដែលត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នាថ្ងៃអង្គារ (ទី១៨ ខែមិថុនា) នេះ ពោលគឺនៅមុនដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ប្រទេសនេះ។

នៅក្នុងលិខិតដែលត្រូវបានចេញផ្សាយដោយសារព័ត៌មាន Rodong Sinmun របស់កូរ៉េខាងជើង ជាទីភ្នាក់ងារតំណាងឲ្យគណបក្សពលករដែលកំពុងកាន់អំណាច ប្រធានាធិបតីរុស្ស៊ីបានលើកឡើងថា ប្រទេសទាំង២ បានបង្កើតទំនាក់ទំនង និងភាពជាដៃគូយ៉ាងល្អ ក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ ដោយផ្អែកលើសមភាព ការគោរពគ្នាទៅវិញទៅមក និងការមានទំនុកចិត្តលើគ្នា។

ក្នុងលិខិតនោះ លោក ពូទីន បានសរសេរថា៖ «យើងនឹងអភិវឌ្ឍយន្តការជម្រើសផ្សេងលើពាណិជ្ជកម្ម និងការតាំងទីលំនៅទៅវិញទៅមក ដែលយន្តការនោះមិនត្រូវបានគ្រប់គ្រងដោយលោកខាងលិច ហើយរួមគ្នាប្រឆាំងនឹងការរឹតបន្តឹងជាឯកតោភាគីខុសច្បាប់។ ហើយក្នុងពេលជាមួយគ្នានេះ យើងនឹងកសាងស្ថាបត្យកម្មនៃសន្តិសុខស្មើភាពគ្នា និងមិនអាចបំបែកបាន នៅអឺរ៉ុប-អាស៊ី»។

លើសពីនេះទៀត លោកបានអរគុណដល់កូរ៉េខាងជើង ចំពោះការគាំទ្រនូវអ្វីដែលរុស្ស៊ីហៅថា ប្រតិបត្តិការយោធាពិសេស ក្នុងប្រទេសអ៊ុយក្រែន ហើយបានប្តេជ្ញាថា នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងព្យុងយ៉ាង ដើម្បីការពារផលប្រយោជន៍របស់ខ្លួន បើទោះបីជាមាននូវអ្វី ដែលលោកហៅថា «ការដាក់សម្ពាធ ការសម្លុតរកប្រយោជន៍ និងការគំរាមកំហែងផ្នែកយោធារបស់សហរដ្ឋអាមេរិក» ក៏ដោយ។

គួរបញ្ជាក់ថា អត្ថបទនេះត្រូវបានផ្សព្វផ្សាយឡើង ១ថ្ងៃបន្ទាប់ពីប្រទេសទាំង២ បានប្រកាសថា លោក ពូទីន នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងជាលើកដំបូង ក្នុងរយៈពេល ២៤ឆ្នាំ រយៈពេល ២ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃអង្គារនេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm