
នាយករដ្ឋមន្រ្តីប៉េរូលោក Gustavo Adrianzen និយាយនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលរបស់លោក នឹងបើកការស៊ើបអង្កេតលើសេចក្តីរាយការណ៍ការចោទប្រកាន់ពីសហគមន៍ជនជាតិភាគតិច Awajun ថា ក្មេងស្រីអានីតិជនជាង ៥០០នាក់ ត្រូវបានបំពានផ្លូវភេទដោយគ្រូបង្រៀនរបស់ពួកគេ ។
យោងតាមការអះអាងរបស់អ្នកស្រី Rosemary Pioc គឺជាអ្នកតំណាងក្រុមប្រឹក្សាស្រ្តីនៅដែនដី Wampis និងជនជាតិភាគតិច Awajun បានឲ្យដឹងថា ការបំពានផ្លូវភេទលើកុមារ និងសិស្សសាលាអនីតិជន បានកើតឡើងនៅចន្លោះឆ្នាំ ២០១០ និងឆ្នាំ ២០២៤ ។
ដែនដី Wampis ដែលគ្របដណ្តប់តំបន់សហគមន៍នៅតាមព្រំដែនរវាងប៉េរូ និងតំបន់ភាគខាងត្បូងអេក្វាឌ័រ បានច្រានចោលសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថា ការប្រតិបត្តិបែបនេះ ត្រូវបានចាកឫសនៅក្នុងវប្បធន៌របស់សហគមន៍ជនជាតិភាគតិចទាំងអស់នេះ ។
អ្នកស្រី Pioc បានធ្វើការច្រានចោលសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល នៅក្នុងសន្និសីទសារព័ត៌មានមួយរៀបចំឡើងកាលពីថ្ងៃចន្ទ ។
ដោយឡែក លោក Adrianzen និយាយថា ជនរងគ្រោះនឹងទទួលបានការយកចិត្តទុកដាក់ផ្នែកស្មារតី ហើយអ្នកដែលឆ្លងមេរោគអេដស៍ នឹងទទួលបានជំនួយ ៕