
ប្រទេសចិន បានសាទរចំពោះការពង្រឹងទំនាក់ទំនងជាមួយអូស្ត្រាលីកាលពីថ្ងៃចន្ទ ដោយនិយាយថាទំនាក់ទំនងគឺ«នៅលើផ្លូវត្រូវ» ខណៈដែលដៃគូពាណិជ្ជកម្ម បានផ្លាស់ប្តូរពីជម្លោះសេដ្ឋកិច្ចដ៏ជូរចត់ បើទោះបីជាមានការប្រជែងគ្នាដណ្តើមឥទ្ធិពល នៅប៉ាស៊ីហ្វិកក៏ដោយ។
នាយករដ្ឋមន្ត្រីចិន លោក Li Qiang ត្រូវបានទទួលស្វាគមន៍យ៉ាងអធិកអធម នៅឯវិមានសភា ក្នុងទីក្រុង កង់បេរ៉ា (Canberra) មុនពេលជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese។
មន្ត្រីជាន់ខ្ពស់ចិនដែលមកបំពេញទស្សនកិច្ច ចាប់តាំងពីឆ្នាំ ២០១៧ លោក Li បាននិយាយថា ការធ្វើដំណើររបស់ខ្លួនទៅកាន់ប្រទេសអូស្ត្រាលី បានបង្ហាញឲ្យឃើញថា« ទំនាក់ទំនងនេះ គឺស្ថិតនៅលើផ្លូវត្រូវឈានទៅរកការកែលម្អ និងការអភិវឌ្ឍប្រកបដោយស្ថិរភាព។
លោក Li បានផ្តល់មែកធាងអូលីវ ដោយផ្តល់ឲ្យពលរដ្ឋអូស្ត្រាលីនូវការចូលទៅកាន់ប្រទេសចិនដោយគ្មានទិដ្ឋាការដោយមានចំនួនកំណត់ ដែលជាកាយវិការកំណត់ចំពោះប្រទេសមួយចំនួនតូច តាមការចេញចិត្តរបស់ទីក្រុងប៉េកាំង។
ទន្ទឹមនឹងនេះ ប្រទេសអូស្ត្រាលី បាននិយាយថា ប្រទេសទាំងពីរ បានយល់ព្រមកែលម្អទំនាក់ទំនង «យោធាទៅយោធា» ដោយបន្ថយភាពតានតឹង បន្ទាប់ពីមានការប៉ះទង្គិចគ្នា នាពេលថ្មីៗនេះ នៅក្នុងដែនទឹកអន្តរជាតិ។