អភិបាល​ខេត្តកំពត​ ក្រើនរំឭក​មន្ទីរ​អង្គភាព​មួយ​ចំនួន​ឱ្យ​បង្កើន​ប្រសិទ្ធភាព​ការងារ​

2021/04/27 02:59:58 am        26

កំពត ៖ ​ អភិបាល​ខេត្តកំពត បាន​ក្រើនរំលឹក​ដល់​មន្ទីរ អង្គភាព​ជំនាញ​មួយចំនួន ​ឱ្យ​បន្ត​ខិតខំ​យកចិត្តទុកដាក់ ​អនុវត្ត​កា​ងារ​របស់ខ្លួន​ ឱ្យមាន​ប្រសិទ្ធភាព​បន្ថែមទៀត​។ ​ពិសេស​ពាក់ព័ន្ធ​លើ​វិស័យ​ផលិត​ទឹកស្អាត​ វិស័យ អគ្គិសនី ដីធ្លី អប់រំ ​ទេសចរណ៍ និង​ការងារ​បម្រើ​សេវា​រដ្ឋបាល សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ​តាម​បណ្ដា មូលដ្ឋាន​។


នៅក្នុង​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត ដើម្បី​ពិនិត្យ​លើ​វឌ្ឍនភាព​ការងារ​ប្រចាំ​ខែកញ្ញា​ និង​ប្រចាំ​ត្រី មាស​ទី​៣ ឆ្នាំ​២០២០ តាមរយៈ Video Conference ​ពី​បណ្ដា​រដ្ឋបាល​ក្រុង​ស្រុក ​និង​មន្ទីរ​អង្គភាព​ជុំវិញ ខេត្ត ឯកឧត្ដម ជាវ តា​យ អភិបាល​ខេត្តកំពត ​បាន​ណែនាំ​ឲ្យ​ជំនាញ ​សហការ​គ្នា​បំពេញការងារ​ឱ្យ​កាន់តែ មាន​ប្រសិទ្ធភាព​ខ្ពស់​។ ត្រូវ​ថែរក្សា​ប្រភពទឹក ​ដើម្បី​ផ្គត់ផ្គង់​លើ​បណ្ដាញ​ផ​លលិត​ទឹកស្អាត​នៅក្នុង​ខេត្តកំពត ​ទាំង​១៦​មូលដ្ឋាន ​ថែទាំ​បណ្ដាញ​អគ្គិសនី​តាម​បណ្ដា​មូលដ្ឋាន​។

ឯកឧត្ដម បាន​ជំរុញ​ឱ្យ​អាជ្ញាធរខេត្ត ​សហការ​ជាមួយ​អង្គភាព​អគ្គិសនី ធ្វើ​អន្តរាគមន៍​សម្រប សម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ ​ជៀសវាង ​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​។ មន្ទីរអប់រំ ត្រូវ​យក​ចិត្ត​ទុក ដាក់​ណែនាំ​ដល់​សាលា​គ្រប់​កម្រិត អំពី​បញ្ហា​អនាម័យ ដើម្បី​បញ្ចៀស​នូវ​ជំងឺឆ្លង​ផ្សេងៗ​។ ចំពោះ​ការ​ដោះ ស្រាយ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​វិស័យ​ដីធ្លី ​មន្ទីរជំនាញ ​និង​អាជ្ញាធរ ត្រូវ​បន្ត​យកចិត្តទុកដាក់​ដោះស្រាយ ពិសេស​ត្រូវ​ខិតខំ​ជំរុញ​ការបម្រើ​សេវា​រដ្ឋបាល ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព ​ប្រសិទ្ធភាព និង​ឆាប់រហ័ស​។

ឯកឧត្តម ​អភិបាល​ខេត្តកំពត ​បាន​ណែនាំ​ដល់​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ក្រុង ស្រុក ត្រូវ​បង្កើន​ស្មារតី ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​ រៀបចំ​សោភ័ណភាព ​តាម​បណ្ដា​មូលដ្ឋាន របស់​ខ្លួន​ឱ្យ​បាន​ស្អាត​ល្អ ដើម្បី បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ ​កាន់តែច្រើន​បន្ថែមទៀត​ ព្រោះ​វា​ជា​ប្រភព​ចំណូល​សម្រាប់​ជីវភាព​ប្រជា ពលរដ្ឋ​ក្នុង​ខេត្តកំពត​៕

​អត្ថបទ​៖ អន សារឹម

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am