
នៅថ្ងៃអង្គារនេះ ក្រុមយុវជននៅក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម បានបង្ហាញក្តីរំភើបរបស់ពួកគេចំពោះ ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មកកាន់ប្រទេសវៀតណាម ។
សារព័ត៌មានរដ្ឋវៀតណាម រាយការណ៍ថា រដ្ឋធានីប្រទេសវៀតណាមមួយនេះ នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍លោក Putinនៅថ្ងៃពុធស្អែក និងថ្ងៃព្រហស្បតិ៍ខានស្អែក ពោលគឺរយៈពេលជាង ១ខែក្រោយរូបលោកស្បថចូលកាន់តំណែងជាប្រធានាធិបតីរុស្ស៊ី សម្រាប់អាណត្តិទី ៥របស់លោក ។
យុវជន Nguyen Huu Huy Khoi គឺជានិស្សិតវ័យ ២២ឆ្នាំមួយរូប និយាយថា លោកគិតថា លោក Putin តឹងតែងបន្តិច ប៉ុន្តែលោកក៏រួសរាយរាក់ទាក់ខ្លាំងជាមួយអ្នករាល់គ្នាផងដែរ ។
សូមបញ្ជាក់ថា រុស្ស៊ី និងវៀតណាម ចែករំលែកមនោគមវិជ្ជាកុម្មុយនិស្តតែមួយអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយនិងរក្សាទំនាក់ទំនងជិតស្និតបំផុត ក្នុងនោះទីក្រុងម៉ូស្គូ គឺជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់របស់ទីក្រុងហាណូយ ។
ក្រុមហ៊ុនរុស្ស៊ី បានបូមប្រេង និងឧស្ម័នផងដែរនៅក្នុងវាលបូមប្រេងវៀតណាម ស្ថិតក្នុងសមុទ្រចិនខាងត្បូង ដែលប្រកាសកម្មសិទ្ធិដោយប្រទេសចិន ៕