ក្នុងឱកាសទស្សនកិច្ចថ្ងៃដំបូងសម្ដេចធិបតីនាយករដ្ឋមន្រ្ដីទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំកំពូលសិង្ហបុរី

2024/06/19 01:53:37 am        53

ភ្នំពេញ ៖ បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ទៅដល់សាធារណរដ្ឋសិង្ហបុរី នៅរសៀលថ្ងៃទី១៨ ខែមិថុននេះ សម្ដេចធីបតីនាយករដ្ឋមន្រ្ដី និងគណៈប្រតិភូកម្ពុជា ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំកំពូលបរស់ប្រទេសសិង្ហបុរី និងបានចូលរួមកម្មវិធីសំខាន់ៗមួយចំនួនទៀត។ 

​ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរីនារសៀលនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមដាក់ឈ្មោះ Vanchoanthe Hun Manet លើផ្កាអរគីដេ (Orchid Naming Ceremony) នៅសួនផ្កាអរគីដេជាតិ (National Orchid Garden) របស់ប្រទេសសិង្ហបុរី។ បន្ទាប់ពីបានចូលរួមពិធីដាក់កម្រងផ្កា សម្ដេចធិបតី បានអញ្ជើញចូលរួមពិធីបដិសណ្ឋារកិច្ចផ្លូវការរៀបចំដោយ ឯកឧត្តម ឡរ៉េន វ៉ុង Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី។

នៅរសៀនេះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានអញ្ជើញជួបជាមួយ ឯកឧត្តម ថាមេន ស្ហ្សានមូហ្គារ៉ាត់ណាម Tharman Shanmugaratnam ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី និងឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី ក្នុងជំនួបទ្វេភាគី សម្តែងការគួរសម និងពិភាក្សាការងារផងដែរ។

បន្ទាប់មកសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអញ្ជើញចូលរួមជាអធិបតីជាមួយ ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor) និងពិធីចុះហត្ថលេខាលើឯកសារចំនួន ២ ទៀត រួមមាន ទី១ កិច្ចព្រមព្រៀងអនុវត្តស្តីពីកិច្ចសហការឥណទានកាបូន និងទី២ អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើរដ្ឋាភិបាលឌីជីថល។

បន្ទាប់ពីជំនួបជាមួយថ្នាក់ដឹកនាំកំពូលរួចមក នៅល្ងាចថ្ងៃដដែលនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអញ្ជើញចូលរួមអាហារពេលល្ងាចផ្លូវការ រៀបចំដោយ ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរីផងដែរ។

 សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសាធារណរដ្ឋសិង្ហបុរី ធ្វើឡើងចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់សមភាគីសិង្ហបុរីនេះ។ 

ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីបញ្ជាក់ បានបញ្ជាក់ថា ក្នុងដំណើរអញ្ជើញទស្សនកិច្ចផ្លូវការនេះ សម្តេចធិបតី មានជំនួបទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រី ឡរ៉េន វ៉ុង ដែលក្នុងឱកាសនោះ ថ្នាក់ដឹកនាំទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាអំពីមធ្យោបាយនានា ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។ 

ឯកឧត្តមបន្តថា ក្នុងឱកាសដំណើរទស្សនកិច្ចនេះ សម្តេចធិបតី ក៏មានកម្មវិធីសំខាន់ៗមួយចំនួនទៀត ក្នុងនោះមាន ជំនួបសម្តែងការគួរសម ជាមួយ ឯកឧត្តម ថាមេន ស្ហ្សានមូហ្គារ៉ាត់ណាម (Tharman Shanmugaratnam) ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី, ជំនួបសម្តែងការគួរសម ដោយ ឯកឧត្តម លី ស៊ាងឡុង (Lee Hsien Loong) ទេសរដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី។ ក្រៅពីនេះ សម្ដេចធិបតី ក៏នឹងអញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី និងអញ្ជើញទស្សនាវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង និងមជ្ឈមណ្ឌលនវានុវត្តន៍សម្រាប់ឧបករណ៍អេឡិចត្រូនិក និងអ៊ីនធឺណិត ព្រមទាំងអញ្ជើញទស្សនាអគារហេដ្ឋរចនាសម្ព័ន្ធរបស់ក្រុមហ៊ុន Keppel របស់ប្រទេសសិង្ហបុរីផងដែរ។ 

សូមជម្រាបថាកន្លងមកនេះទំនាក់ទំនង កម្ពុជា-សិង្ហបុរី បានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា វិស័យនយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច ការពារជាតិ និងសន្ដិសុខ សន្ដិសុខថាមពល និងទេសចរណ៍ជាដើម។ ក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច កម្ពុជា-សិង្ហបុរី បានឯកភាពលើការជំរុញឱ្យមានទំនាក់ទំនងកាន់តែល្អប្រសើរ ដោយបានលើកទឹកចិត្តឱ្យមានការជំរុញកិច្ចសហប្រតិប្តតិរវាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាឱ្យមានគំនិតផ្តួចផ្តើម និង ផែនការសកម្មភាពជាក់លាក់៕

អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm