ស្លូវ៉ាគីគាំទ្រនាយករដ្ឋមន្ត្រីជិតផុតអាណត្តិរបស់ហូឡង់ ឲ្យកាន់តួនាទីកំពូលរបស់ណាតូ

2024/06/19 06:57:03 am        168

ប្រធានាធិបតីស្លូវ៉ាគី លោក Peter Pellegrini នៅថ្ងៃអង្គារ (ទី១៨ ខែមិថុនា) នេះ បាននិយាយថា ប្រទេសរបស់លោកគាំទ្រការតែងតាំងដែលត្រូវបានស្នើឡើងរបស់លោក Mark Rutte ដើម្បីធ្វើតួនាទីជាអគ្គលេខាធិការអង្គការណាតូ (NATO) នាពេលបន្ទាប់ ដោយនេះជាប្រទេសមួយក្នុងចំណោមប្រទេសចុងក្រោយ ក្នុងសម្ព័ន្ធភាពដែលគាំទ្រនាយករដ្ឋមន្ត្រីជិតផុតអាណត្តិរបស់ប្រទេសហូឡង់។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ សុទ្ធតែគាំទ្រឲ្យលោក Rutte ស្នងតំណែងលោក Jens Stoltenberg ដែលនឹងចុះចេញពីតំណែងប្រធានអង្គការណាតូ នៅខែតុលា។

ដោយឡែក ប្រទេសហុងគ្រីក៏បានបោះបង់ចោលគោលបំណងរបស់ខ្លួន ក្នុងការប្រជែងជាមួយលោក Rutte ផងដែរ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយហូឡង់ ដែលបានរាយការណ៍នៅថ្ងៃអង្គារ (ទី១៨ ខែមិថុនា) នេះ។ ហើយកាលពីខែមេសា ទួរគីបានប្រាប់សម្ព័ន្ធមិត្តរបស់ខ្លួនថា ខ្លួននឹងគាំទ្រលោក Rutte។

សូមបញ្ជាក់បន្ថែមថា អង្គការណាតូត្រូវការការសម្រេចដោយឯកច្ឆន្ទ ដូច្នេះ បេក្ខជនណាក៏ដោយត្រូវការការគាំទ្រពីប្រទេសសម្ព័ន្ធមិត្តទាំង៣២។ ដោយមានសញ្ញាយល់ស្របពីស្លូវ៉ាគី និងហុងគ្រី ឥឡូវនេះ លោក Rutte កំពុងរង់ចាំតែការគាំទ្រពីប្រទេសរ៉ូម៉ានីប៉ុណ្ណោះ។

កាលពីខែមីនា ប្រធានាធិបតីរ៉ូម៉ានី លោក Klaus Iohannis បាននិយាយថា លោកកំពុងឈរឈ្មោះ ប្រជែងយកតួនាទីកំពូលរបស់អង្គការណាតូ ដោយលើកហេតុផលថា រដ្ឋនៅអឺរ៉ុបខាងកើតត្រូវការតំណាងប្រសើរជាងនេះ នៅក្នុងតួនាទីដឹកនាំរបស់ Euro-Atlantic (អឺរ៉ូ-អាត្លង់ទិក)»៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm