UN ព្រមានពីផលប៉ះពាល់ដ៏មហន្តរាយនៃការភៀសខ្លួនពីសង្គ្រាមក្រុមជនអន្ធពាលហៃទី

2024/06/19 03:40:37 pm        110

នាយកប្រតិបត្តិជាន់ខ្ពស់នៅទីភ្នាក់ងារទេសន្តរប្រវេសន៍របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ (១៨ មិថុនា) បានព្រមានពីផលវិបាកមនុស្សធម៌ដ៏មហន្តរាយពីតួលេខកើនឡើងដ៏សន្ធឹកនៃជនជាតិហៃទី ដែលត្រូវបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារតែអំពើហិង្សាដែលបង្កឡើងដោយជម្លោះជាមួយក្រុមជនអន្ធពាលប្រដាប់អាវុធ។

លោក ហ្វីលីប ប្រាញ់ឆាត (Philippe Branchat) ដែលជាប្រធានអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) នៅប្រទេសហៃទី បាននិយាយថា៖ «តួលេខដែលយើងឃើញនៅថ្ងៃនេះគឺជាផលវិបាកផ្ទាល់នៃរយៈពេលជាច្រើនឆ្នាំនៃអំពើហិង្សាដ៏ធ្ងន់ធ្ងរដែលកំពុងកើនឡើង»។

មនុស្សស្ទើរតែ ៥៨០.០០០ នាក់នៅក្នុងប្រទេសហៃទី ត្រូវបានផ្លាស់ទីលំនៅខាងក្នុង ដោយនោះប្រហែល ៥ ភាគរយនៃចំនួនប្រជាជនសរុបរបស់ប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះ នេះបើយោងទៅតាមការវាយតម្លៃទូទាំងប្រទេសចុងក្រោយរបស់អង្គការ IOM ដែលនេះជាកំណើន ៦០ ភាគរយលើចំនួន ៣៦០.០០០ នាក់ត្រឹមតែបីខែមុនប៉ុណ្ណោះ។ ចំនួនអ្នកភៀសខ្លួនដ៏ខ្ពស់នេះបានរួមចំណែកដល់មនុស្សជិត ៥ លាននាក់ ដែលជាតួលេខជិតពាក់កណ្តាលនៃចំនួនប្រជាជន ប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ។

ជនភៀសខ្លួនទាំងនោះតែងតែរត់ភៀសខ្លួនដោយមិនមានយករបស់របរអ្វីច្រើនឡើយក្រៅតែពីសម្លៀកបំពាក់ជាប់នឹងខ្លួន ហើយជារឿយៗបានបាត់បង់ការងារនិងផ្ទះសម្បែង។ ពួកគេភាគច្រើនបានធ្វើដំណើរទៅភាគខាងត្បូង និងស្នាក់នៅជាមួយអ្នកស្រុកនៅទីនោះ ដែលជាបន្ទុកបន្ថែមទៀតសម្រាប់តំបន់ដែលសេដ្ឋកិច្ចចុះខ្សោយរួចទៅហើយដោយសារការបំផ្លិចបំផ្លាញក្នុងគ្រោះរញ្ជួយដីឆ្នាំ២០២១៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm