សប្បុរសជន​ឧបត្ថម្ភឧបករណ៍​តេស្តរហ័ស​ទំនើបជិត ១.០០០ឈុត ជូនរដ្ឋបាលខេត្តព្រះសីហនុ

2021/08/17 07:21:41 pm        473

ព្រះសីហនុ៖ ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ សប្បុរសជននានា បាននិងកំពុងជួយឧបត្ថម្ភអំណោយមនុស្សធម៌ ជាសម្ភារៈសម្រាប់​ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ ​និងគ្រប់គ្រងជំងឺកូវីដ-១៩ ជូនរដ្ឋបាល​ខេត្ដព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។

នៅក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ការចូលរួមពីគ្រប់វិស័យ និងគ្រប់មជ្ឈដ្ឋាន (រដ្ឋ ឯកជន ប្រជាពលរដ្ឋ ។ល។) កិច្ចរួមសហការទាំងកម្លាំងកាយ-ចិត្ដ និងសម្ភារៈ ពិតជាកម្លាំងចលករមួយដ៏ខ្លាំងសម្រាប់ជម្រុញ និងពង្រឹងប្រតិបត្ដិការ នៃយុទ្ធនាការប្រយុទ្ធ​ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បានជោគជ័យក្នុងពេលឆាប់ៗនេះ។

​ក្រុមហ៊ុន Guo Streng Medical Suppliers Co,Ltd បានឧបត្ថម្ភឧបករណ៍តេស្តកំហាក​រហ័សចំនួន ៩៦០ ទឹកពិសារបរិសុទ្ធ ៥០កេស ទឹកថ្នាំងសម្លាប់មេរោគ ១០កាន និងមី ៣០កេស ជូនរដ្ឋបាល​ខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភះ នៅខេត្តព្រះសីហនុ។ នេះជាសកម្មភាពមនុស្សធម៌ដ៏ប្រពៃ សម្រាប់បណ្ដុះស្មារតីសាមគ្គីភាព ក្នុងការឈានទៅរកភាពជោគជ័យ ក្នុងសហគមន៍ និងសង្គមជាតិ ដើម្បីបន្ដការអភិវឌ្ឍឱ្យរុងរឿង។

ឯកឧត្តម បន្ដថា សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនខាងលើ ដែលបាននាំយកអំណោយ​មនុស្សធម៌​ឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មមភាពនេះ ជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ ឱ្យមានប្រសិទ្ធភាព។

ក្នុងនោះ ឯកឧត្តម សង្ឃឹមថា ក្រុមហ៊ុន រោងចក្រ សហគ្រាសក្នុងខេត្តព្រះសីហនុ នឹងបន្តជួយ​ឧបត្ថម្ភគាំទ្រ​ដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ បន្តទៀត។

ទន្ទឹមនឹងនោះ ឯកឧត្ដម បានបន្ដអំពាវនាវឱ្យសូមសាធារណជនទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងយុទ្ធនាការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយបន្ដអនុវត្តឱ្យបាន​ខ្ជាប់ខ្ជួន​នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ “៣កុំ ៣ការពារ” របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ៕

ដោយ៖ ប៊ុនថា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm