ចិន និងកូរ៉េខាងត្បូង បើកកិច្ចពិភាក្សាសន្តិសុខការទូត ស្របពេលទស្សនកិច្ចលោក ពូទីន នៅកូរ៉េខាងជើង

2024/06/19 05:14:49 pm        146

ក្រុមមន្ត្រីជាន់ខ្ពស់មកពីប្រទេសចិន និងកូរ៉េខាងត្បូង បានបើកកិច្ចសន្ទនាការទូត និងសន្តិសុខនៅទីក្រុងសេអ៊ូល ខណៈដែលប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កំពុងធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង។ អនុរដ្ឋមន្ត្រីការបរទេស និងមន្ត្រីការពារជាតិជាន់ខ្ពស់នៃប្រទេសទាំងពីរបានចូលរួមកិច្ចពិភាក្សាកាលពីថ្ងៃអង្គារ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ុន សុកយ៉ុល (Yoon Suk-yeol) និងនាយករដ្ឋមន្ត្រីចិនលោក លី ឈាំង (Li Qiang) បានព្រមព្រៀងគ្នាក្នុងខែឧសភា ដើម្បីរៀបចំកិច្ចសន្ទនានេះ។

នេះជាលើកទីមួយហើយដែលមន្ត្រីថ្នាក់អនុក្រសួងបានចូលរួមកិច្ចប្រជុំក្រោមក្របខណ្ឌបែបនោះ។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងនិយាយថា ការចរចាមានរយៈពេលប្រហែលបួនម៉ោង។ រដ្ឋាភិបាលកូរ៉េខាងត្បូង និយាយថា ប្រទេសនេះបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីដំណើរទស្សនកិច្ចកូរ៉េខាងជើងរបស់លោក ពូទីន ហើយបានសង្កត់ធ្ងន់ថាដំណើរនោះមិនគួរនាំទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការយោធាខុសច្បាប់នោះទេ។

ទីក្រុងសេអ៊ូលបានបន្ថែមថា ទង្វើបែបនេះធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន ហើយបានអំពាវនាវឱ្យទីក្រុងប៉េកាំង ដើរតួនាទីស្ថាបនាសម្រាប់សន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ និងការរំសាយអាវុធនុយក្លេអ៊ែរ។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ភាគីចិន បានឆ្លើយតបថា គោលនយោបាយរបស់ទីក្រុងប៉េកាំង ស្តីពីឧបទ្វីបកូរ៉េនៅតែមិនផ្លាស់ប្តូរទេ ហើយសង្កត់ធ្ងន់ថា ខ្លួននឹងបំពេញតួនាទីស្ថាបនាក្នុងការដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ។

ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ទីក្រុងសេអ៊ូល ប្រហែលជាបានព្យាយាមជំរុញឱ្យមានភាពតានតឹងរវាងប្រទេសចិន ជាមួយរុស្ស៊ី និងកូរ៉េខាងជើង តាមរយៈកិច្ចប្រជុំនេះ ដែលបានកើតឡើងនៅស្របពេលដំណាលគ្នានឹងដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់កូរ៉េខាងជើង៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm