សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី

2024/06/19 05:17:07 pm        869

នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញអធិបតី និងថ្លែងសុន្ទរកថាគន្លឹះពី « វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី» ដែលកម្មវិធីនេះបាន​រៀបចំ​ឡើង​​នៅប្រទេសសិង្ហបុរី។

ក្នុងឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះ​អ្នក​វិនិយោគិន​ខ្មែរ និងសិង្ហបុរី ដែលបានអញ្ជើញចូលរួមក្នុង «វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី»។​សម្ដេច​បានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី និង​សភា​ពាណិជ្ជកម្ម​សិង្ហបុរី​នៅ​កម្ពុជា និងសមាគមនអតីតសិស្សនិស្សិតខ្មែរនៅសិង្ហបុរី ចំពោះ​កិច្ច​សហការ​ដ៏មានតម្លៃសហការរៀបចំវេទិកាធុរកិច្ចនេះឡើង។

សម្ដេចធិបតីបញ្ជាក់ថា វេទិកានេះ បានដើរតួសំខាន់ ក្នុងការ​ពង្រឹង​ទំនាក់​ទំនងស​ហគម​ធុរកិច្ច​កម្ពុជា-សិង្ហបុរីឱ្យកាន់តែស៊ីជម្រៅ និងបង្កើតកាលានុវត្តភាពផ្ដល់ផលប្រយោជន៍ឱ្យគ្នា​ទៅ​វិញ​ទៅ​មក ដើម្បីកម្ពុជា និងសិង្ហបុរី អាចរួមគ្នាជំរុញនវានុវត្តន៍ កសាងសេដ្ឋកិច្ចរឹងមាំ និងបង្កើត​អនាគត​ប្រកប​ដោយ​វិបុលភាពបន្ថែមទៀតសម្រាប់ប្រជាជាតិប្រទេសទាំងពីរ។ សម្ដេចធិបតី នាយក​រដ្ឋមន្រ្ដី​មានប្រសាសន៍ថា កម្ពុជា និងសិង្ហបុរី មានទំនាក់ទំនងយូរអង្វែង និងស៊ីជម្រៅ ដោយ​ចាប់​ផ្ដើមតាំង​ពីកម្ពុជាទទួលស្គាល់ឯករាជភាពរបស់សិង្ហបុរី ក្នុងឆ្នាំ១៩៦៥។ ឈរលើមូលដ្ឋានគ្រឹះ​ដែល​បាន​កសាងឡើងដោយសម្ដេចព្រះនរោត្តមសីហនុ និងលោក លី ខ្វាន់យូ នាយករដ្ឋមន្រ្ដី​ទីមួយ​របស់​សិង្ហបុរី ភាពដៃគូដ៏រឹងមាំនេះ បានរឹតតែរឹងមាំថែម​ទៀត​ជា​លំដាប់​ក្នុង​រយៈ​ពេល​កន្លង​ប៉ុន្មាន​ទស្សវត្សរ៍មកនេះ ដោយយើងឃើញការ​រីក​ចម្រើន​គួរ​ឱ្យ​គត់​សម្គាល់​នៃទំនាក់​ទំនង​របស់​ប្រទេស​ទាំងពីរដែល​ត្រូវបានពង្រឹងដោយបានផ្លាស់ប្ដូរកម្រិតកំពូលជាញឹកញាប់ និងការប្ដេជ្ញា​ចិត្ត​រួម​ឆ្ពោះ​ទៅ​កាន់ភាពរីកចម្រើន។

ជាមួយគ្នានេះ សម្ដេចធិតបីបញ្ជាក់ថា សិង្ហបុរី បានក្លាយជាដៃគូពាណិជ្ជកម្ម និងវិនិយោគ​ដ៏​ធំ​មួយរ​បស់​កម្ពុជា ជាមួយនឹងការផ្លាស់ប្ដូរទំនិញ និងសេវាកម្មប្រកបជវភាព។ ពាក់ព័ន្ធនឹ​ង​ការ​វិនិយោគ​ក្នុង​ឆ្នាំ ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) បានអនុវត្តគម្រោងវិនិយោគចំនួន ២៦៨ គម្រោង ក្នុងទំហំទឹកប្រាក់ជិត ៤,៩ ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេល ៨ ខែ​ដើមឆ្នាំ ២០២៤ CDC បានអនុម័តគម្រោងវិនិយោគសរុប ១៥៣ គម្រោង ក្នុងទំហំទឹកប្រាក់ ២,៧៥ ពាន់លានដុល្លារអាមេរិក។ ចំនួននេះបានកើនឡើងរហូតដល់ ៤ដង បើធៀប​នឹង​រយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ បាន និងកំពុងបន្តនូវ​ការ​ទាក់​ទាញ​វិនិយោគិន​បរទេស​និយាយ​ជារួម និងវិនិយោគិន សិង្ហបុរី និយាយដោយឡែក តាមរយៈការរៀបចំវេទិកាធុរកិច្ច ក្នុង​គោលដៅ​ផ្សព្វផ្សាយ អំពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាយន្តការលើក​ទឹកចិត្ត​ដល់​វិនិយោគិន រួមទាំងច្បាប់ នៃការវិនិយោគរបស់កម្ពុជា ដើម្បីបញ្ជ្រាបការ​យល់​ដឹង​បន្ថែម​អំពី​កម្ពុជា​ដល់​​វិនិយោគិនគ្រប់រូប ក្នុងការសិក្សា ឈ្វេងយល់បន្ថែមអំពីឱកាសវិនិយោគ និងវិស័យ​សក្តា​នុពល​ដែលទីផ្សារកម្ពុជាកំពុងត្រូវការ ជាមួយនឹងកម្លាំង ពលកម្មយុវជន ដែលមានអត្រា​ប្រមាណ ៦៥% នៃប្រជាជនសរុប ដោយពោរពេញដោយសក្តានុពល និងចំណេះដឹង ។ បន្ថែមពីនេះ កិច្ច​ព្រម​ព្រៀងពាណិជ្ជកម្មទ្វេភាគី និងតំបន់ ក៏ជាសក្តានុពលបន្ថែម សម្រាប់កម្ពុជា ក្នុងការទាក់​ទាញ​ដល់​វិនិយោគិន ធ្វើការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីបង្កើតការងារ និងប្រាក់​ចំណូល​កសាង​សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋផងដែរ។

 

អត្ថបទដែលទាក់ទង

ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
2026/07/28 08:04:30 pm        230
ក្រសួងកសិកម្ម និងអាជ្ញាធរមីន ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីបោសសម្អាតមីនរួច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន»
2026/07/28 05:38:36 pm        244
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្តល់ឱកាសស្វែងយល់ពីមុខជំនាញ បរិក្ខារសិក្សាទំនើប និងការអនុវត្តជាក់ស្តែង ដល់សិស្សវិទ្យាល័យជិត១ពាន់នាក់
2026/07/28 05:35:19 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា

2026/07/28 08:50:44 pm
​ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
2026/07/28 08:47:26 pm
​ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
2026/07/28 08:42:53 pm
​រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
2026/07/28 08:09:26 pm
​អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
2026/07/28 08:08:59 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/28 10:12:32 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/29 12:32:49 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/29 02:20:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/28 02:42:37 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm