ថៃ នឹងក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេដែលទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា

2024/06/19 06:19:00 pm        121

ព្រឹទ្ធសភារបស់ប្រទេសថៃ បានអនុម័តអំណានចុងក្រោយនៃច្បាប់សមភាពអាពាហ៍ពិពាហ៍កាលពីថ្ងៃអង្គារ (១៨ មិថុនា) ដោយត្រួសត្រាយផ្លូវឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលទទួលស្គាល់គូស្នេហ៍អ្នកស្រលាញ់ភេទដូចគ្នា។ សេចក្តីព្រាងច្បាប់ ដែលជាចំណុចកំពូលនៃកិច្ចខិតខំប្រឹងប្រែងជាងពីរទសវត្សរ៍របស់សកម្មជននេះ ត្រូវបានគាំទ្រដោយសមាជិកសភាក្នុងសំឡេងភាគច្រើនលើសលប់នៅក្នុងសភាជាន់ខ្ពស់។

សំណើច្បាប់ ដែលត្រូវការរាជានុម័តពីព្រះមហាក្សត្រនេះ នឹងចូលជាធរមានរយៈពេល ១២០ ថ្ងៃបន្ទាប់ពីវាត្រូវបានចុះផ្សាយនៅក្នុងសារព័ត៌មានរាជវង្សរបស់ថៃ ដែលមានន័យថាអាពាហ៍ពិពាហ៍ភេទដូចគ្នាលើកដំបូងអាចនឹងធ្វើទៅបាននៅចុងឆ្នាំនេះ។ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋាថា ថាវីស៊ីន (Srettha Thavisin) បាននិយាយនៅក្នុងសារបង្ហោះនៅលើបណ្ដាញសង្គម X ថា «ថ្ងៃនេះយើងប្រារព្ធអបអរព្រឹត្តិការណ៍សំខាន់មួយទៀតនៅក្នុងដំណើរនៃសំណើច្បាប់សមភាពអាពាហ៍ពិពាហ៍ (អាពាហ៍ពិពាហ៍ភេទដូចគ្នា) របស់យើង»។

ក្រុមអ្នកតស៊ូមតិសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា បានហៅវិធានការនេះថាជា «ការបោះជំហានទៅមុខដ៏អស្ចារ្យមួយ» ដោយសារប្រទេសថៃ នឹងក្លាយជាប្រទេសទីមួយនៅអាស៊ីអាគ្នេយ៍ដែលអនុម័តច្បាប់សមភាពអាពាហ៍ពិពាហ៍បែបនេះ និងស្ថិតក្នុងលេខរៀងទីបីនៅអាស៊ី បន្ទាប់ពីនេប៉ាល់ និងកោះតៃវ៉ាន់។ សមាជិកសភា និងសកម្មជនត្រូវបានគេមើលឃើញអបអរនៅក្នុងសភាថៃ ដោយគ្រវីទង់ឥន្ទធនូពោរពេញដោយស្នាមញញឹម ដោយអ្នកខ្លះលើកដៃឡើងក្នុងសាមគ្គីភាពជាមួយសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ។

ប្រទេសថៃ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់អាស៊ី ត្រូវបានគេស្គាល់រួចទៅហើយសម្រាប់វប្បធម៌អ្នកស្រលាញ់ភេទដូចគ្នា (LGBT) និងការអត់ឱនសម្រាប់ភេទទីបី។ នៅដើមខែមិថុនា ប្រជាពលរដ្ឋ និងសកម្មជនរាប់ពាន់នាក់បានដង្ហែរក្បួនតាមដងផ្លូវក្នុងទីក្រុងបាងកក ហើយត្រូវបានចូលរួមដោយលោកនាយករដ្ឋមន្ត្រី សេដ្ឋា ដែលបានពាក់អាវឥន្ទធនូ ដើម្បីអបអរទិវាឥន្ទធនូ (Pride Month) សម្រាប់អ្នកស្រលាញ់ភេទដូចគ្នា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        214
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        202
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm