កូរ៉េខាងត្បូង បាញ់ព្រមានជាលើកទីពីរ ខណៈទាហានកូរ៉េខាងជើង ឆ្លងចូលព្រំដែនម្ដងទៀត

2024/06/19 06:22:19 pm        95

ទីក្រុងសេអ៊ូល បាននិយាយថា ទាហានកូរ៉េខាងជើង រាប់សិបនាក់បានឆ្លងកាត់ព្រំដែនរយៈពេលខ្លីកាលពីថ្ងៃអង្គារ (១៨ មិថុនា) ប៉ុន្តែបានចេញទៅវិញបន្ទាប់ពីមានការបាញ់ព្រមាន នៅក្នុងឧប្បត្តិហេតុបែបនេះជាលើកទីពីរក្នុងរយៈពេលពីរសប្តាហ៍ នៅពេលដែលក្រុងព្យុងយ៉ាង ពង្រឹងព្រំដែនរបស់ខ្លួនជាមួយកូរ៉េខាងត្បូង។

អគ្គសេនាធិការចម្រុះ (JCS) របស់កូរ៉េខាងត្បូងបាននិយាយថា ការផ្ទុះគ្រាប់មីននៅជិតព្រំដែនក៏បានធ្វើឱ្យទាហានកូរ៉េខាងជើងជាច្រើននាក់រងរបួសផងដែរ ដោយបន្ថែមថា ថ្មីៗនេះទីក្រុងព្យុងយ៉ាង បានដាក់ពង្រាយកងទ័ពនៅក្នុងតំបន់នេះដើម្បីបោសសម្អាត ដកចេញ និងដាក់គ្រាប់មីនបន្ថែម ខណៈដែលទំនាក់ទំនងរវាងកូរ៉េទាំងពីរបានធ្លាក់ចុះ។

អគ្គសេនាធិការ JCS និយាយថា ខ្លួនជឿជាក់ថាការឆ្លងព្រំដែនកាលពីថ្ងៃអង្គារ គឺដូចនឹងកាលពីលើកមុននៅថ្ងៃទី០៩ ខែមិថុនា ដែរគឺជាការចៃដន្យប៉ុណ្ណោះ ដោយទាហានកូរ៉េខាងជើងពី ២០ ទៅ ៣០ នាក់ប្រដាប់ដោយឧបករណ៍ការងារព្រំដែន ហើយហេតុការណ៍នេះបានកើតឡើងប្រហែលម៉ោង ៨:៣០ ព្រឹកថ្ងៃអង្គារ (ម៉ោងក្នុងស្រុក)។

មន្ត្រីរូបនេះបាននិយាយថា ទាហានកូរ៉េខាងជើងដែលមានភារកិច្ចពង្រឹងព្រំដែនបានទទួលរង «ការស្លាប់ និងរបួសជាច្រើនពីឧប្បត្តិហេតុផ្ទុះគ្រាប់មីនម្តងហើយម្តងទៀត» ប៉ុន្តែពួកគេហាក់ដូចជាកំពុងបន្តប្រតិបត្តិការដោយមិនប្រុងប្រយ័ត្ននោះទេ។

ការឆ្លងចូលព្រំដែនលើកដំបូងកាលពីដើមខែនេះ បានកើតឡើងនៅពេលដែលកូរ៉េខាងជើង បញ្ជូនបាឡុងសំរាមជាងមួយពាន់គ្រឿងទៅកូរ៉េខាងត្បូង ជាការឆ្លើយតបនឹងបាឡុងឃោសនាប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ដែលបញ្ជូនទៅកូរ៉េខាងជើងដោយសកម្មជន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        125
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        118
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm