លោក Putin និងលោក Kim យល់ព្រមបង្កើតទំនាក់ទំនង បន្ទាយយុទ្ធសាស្ត្រ

2024/06/19 07:05:07 pm        144

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានព្រមព្រៀងអភិវឌ្ឍន៍ទំនាក់ទំនងប្រទេសជាតិរបស់ខ្លួន ជាបន្ទាយយុទ្ធសាស្ត្រ ក្នុងអំឡុងកិច្ចប្រជុំនៅថ្ងៃដំបូងនៃដំណើរទស្សនកិច្ចរបស់លោក Putin ទៅកាន់ទីក្រុងព្យុងយ៉ាង នៅថ្ងៃពុធនេះ។

យោងតាមរបាយការណ៍នានា សង្គ្រាមនិងអាវុធ ជាបៀបវារៈដ៏សំខាន់រវាងជំនួបនៃមេដឹកនាំទាំងពីរ។

លោក Kim បានស្វាគមន៍លោក Putin នៅព្រលឹមស្រាងៗ នៅអាកាសយានដ្ឋានក្រុងព្យុងយ៉ាង ដោយចាប់ដៃ ឱប និងរាក់ទាក់គ្នា នៅក្បែរយន្តហោះរបស់មេដឹកនាំរុស្ស៊ី។ បន្ទាប់មកមេដឹកនាំទាំងពីរបានជិះរថយន្ត ម៉ាក លីមូហ្ស៊ីន (limousine) ដូចគ្នា ហើយដើរជាមួយគ្នាចូលទៅក្នុងសណ្ឋាគាររបស់លោក Putin ។

លោក Putin ប្តេជ្ញាពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខជាមួយរដ្ឋមានអាវុធនុយក្លេអ៊ែរមួយនេះ និងគាំទ្រប្រឆាំងនឹងសហរដ្ឋអាមេរិក។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានឱ្យដឹងថា ជំនួបរវាងមេដឹកនាំទាំងពីរបានបង្ហាញពី "ភាពស្ថិតស្ថេរ និងយូរអង្វែង" នៃមិត្តភាព និងឯកភាពរវាងកូរ៉េខាងជើង និងរុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មានខាងលើនេះ បាននិយាយថា ទំនាក់ទំនងកូរ៉េខាងជើង-រុស្ស៊ី បានលេចចេញជាបន្ទាយយុទ្ធសាស្ត្រដ៏រឹងមាំសម្រាប់ការរក្សាយុត្តិធម៌ សន្តិភាព និងសន្តិសុខអន្តរជាតិ និងជាម៉ាស៊ីនសម្រាប់ពន្លឿនការកសាងពិភពលោកពហុប៉ូលថ្មីមួយ៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm