សហគមន៍អ្នកកាន់សាសនាស៊ីក នៅខេត្ត British Columbia ប្រទេសកាណាដា បានមកប្រមូលផ្តុំគ្នាកាលពីថ្ងៃអង្គារ ដើម្បីប្រារព្ធខួបលើកទី១ នៃការធ្វើឃាតលើមេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក លោក ហាឌីប ស៊ីង នីចា(Hardeep Singh Nijjar) ។

លោក ចាទីនឌ័រ ស៊ីង(Jatinder Singh) មេធាវី និងជានាយកនៃក្រុមសកម្មជនសាសនាស៊ីកដើម្បីយុត្តិធម៌ បាននិយាយនៅក្នុងបទសម្ភាសន៍ថា ការស៊ើបអង្កេតរបស់ប្រទេសកាណាដា លើករណីឃាតកម្មកំពុងដំណើរការក្នុងទិសដៅត្រឹមត្រូវ ប៉ុន្តែរដ្ឋាភិបាល គួរតែដាក់ទណ្ឌកម្មដើម្បីបង្ហាញពីអំពើហិង្សាមកលើអ្នកប្រឆាំង ដែលមិនត្រូវបានអត់ឱនឱ្យឡើយ។

ប្រទេសកាណាដា បាននិយាយកាលពីខែកញ្ញាថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ខ្លួន កំពុងបន្តការចោទប្រកាន់ដែលជាប់ទាក់ទងជាមួយរដ្ឋាភិបាលឥណ្ឌា ចំពោះការសម្លាប់មេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក លោក Hardeep Singh Nijjar កាលពីខែមិថុនា ឆ្នាំ២០២៣ នៅក្នុងខេត្ត British Columbia របស់ប្រទេសកាណាដា។
បុរសជនជាតិឥណ្ឌាម្នាក់ ដែលត្រូវបានសង្ស័យដោយសហរដ្ឋអាមេរិកថា មានជាប់ពាក់ព័ន្ធក្នុងផែនការដែលគាំទ្រដោយរដ្ឋាភិបាលឥណ្ឌាដែលពុំទទួលបានជោគជ័យក្នុងការសម្លាប់អ្នកផ្តាច់ខ្លួនសាសនាស៊ីក នៅលើទឹកដីសហរដ្ឋអាមេរិក បានបង្ហាញពីភាពគ្មានទោសកាលពីថ្ងៃច័ន្ទ ចំពោះការចោទប្រកាន់ពីបទសមគំនិតឃាតកម្ម នៅក្នុងតុលាការសហព័ន្ធ ។