ជប៉ុនគាំទ្រស៊ីម៉ាក់លើការអនុវត្ដគម្រោងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ញាសិប្បនិម្មិតលើការងារដោះមីន

2024/06/19 08:33:40 pm        169

រដ្ឋាភិបាលជប៉ុនបានសម្រេចគាំទ្រអង្គភាព CMAC លើការអនុវត្ដគម្រោងអភិវឌ្ឍប្រព័ន្ធ​គ្រប់គ្រង​ទិ​ន្នន័យបញ្ញាសិប្បនិម្មិ ត(AI System) ដែលគម្រោងនេះមានរយៈ ពេល១២ខែ ចាប់ពីខែកុម្ភៈ ឆ្នាំ​២០២៤ ដល់ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយផ្តោត​សំខាន់​ទៅ​លើ​ការ​បណ្តុះបណ្តាល​ជំនាញ​ប្រើប្រាស់​បញ្ញាសិប្បនិម្មិត (AI) និងផ្តល់សម្ភារៈដំឡើងកម្មវិធី (Software)ជាដើម។

ដោយមានការគាំទ្រគាំទ្រដោយរដ្ឋាភិបាលជប៉ុនដូច្នេះនោះ អង្គភាព CMAC បាន​បើក​សិក្ខា​សាលា​ស្តីពី​គម្រោង “ការផ្លាស់ប្តូរទៅរកប្រព័ន្ធឌី ជីថលនៃទិន្នន័យប្រតិបត្តិការបស់អង្គភាពស៊ីម៉ាក់ និង​គម្រោងបញ្ញាសិប្បនិម្មិត (AI) “ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៤ នៅទីបញ្ជាការ​កណ្តាល​ស៊ីម៉ាក់​ភ្នំពេញ។

តាមរយៈការគាំទ្រនេះអង្គភាព CMAC និងក្រុមហ៊ុន NEC របស់ជប៉ុន នឹងធ្វើ​ការ​អនុវត្ដ​គម្រោង​នេះ​រួមគ្នាដើម្បីអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ញាសិប្បនិម្មិតនេះ អោយកាន់​តែមា​នប្រសិទ្ធភាព​ខ្ពស់។ គម្រោងនេះចែកចេញជាពីរដំណាក់កាល៖ ដំណាក់កាលទី០១ មាន​រយៈពេល​០៦​ខែ​ដោយ​ត្រូវ​ធ្វើការរៀបចំឡើងប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ញាសិប្បនិម្មិត សិក្សានិងប្រើប្រាស់ទិន្នន័យ ដើម្បី​បញ្ចូលទិន្ន ន័យទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ញាសិប្បនិម្មិត។ ដំណាក់​កាលទី០២ មាន​រយៈពេល៦ខែ ប្រើប្រាស់កម្លាំងស្រាវជ្រាវទីវាល (TSC) របស់អង្គភាព ដើម្បីបំពេញកិច្ច ប្រតិបត្តិការ​ឆ្លើយតបបញ្ជាក់ និងផ្ទៀងផ្ទាត់​ទៅនឹងលទ្ធផល​ដែល​ទទួលបានមក​ពីការវិភាគ​របស់​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យបញ្ញាសិប្បនិម្មិតនេះ។     

មានប្រសាសន៍នៅ​ក្នុង​ពិធីបើកវគ្គសិក្ខាសាលា ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួល​បន្ទុកជា​អគ្គនាយកស៊ីម៉ាក់ បានមានប្រសាសន៍ថា ប្រព័ន្ធទិន្នន័យរបស់​អង្គភាព​ស៊ីម៉ាក់​មាន​ការ​វិវត្តន៍​ជា​ច្រើនដំណាក់កាល ហើយបញ្ញាសិប្បនិម្មិត (AI) ពិតជាមានសារសំខាន់​ណាស់​ក្នុង​ការ​គ្រប់គ្រប់​ប្រព័ន្ធទិន្នន័យនាពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត។ វាពិតជាជួយពន្លឿ​ន​ការងារ​ផ្នែក​ទិន្នន័យ​ជា ពិសេសការរូម​បញ្ចូល​គ្នា​ជាមួយ​នឹង​កម្លាំង​បោសសម្អាត​មីនផ្សេងទៀត​ដែល​អង្គភាព​គ្រោង​នឹង​សាកល្បងប្រើប្រាស់ក្រោយឆ្នាំ២០២៥។

ឯកឧត្តមក៏បានបន្ថែមទៀតផងដែរថា ដើម្បីឆ្លើយ តបទៅនឹងការវិវត្តនៅក្នុងតំបន់ ក៏ដូចជានៅលើ​ពិភពលោក រាជរដ្ឋា ភិបាលកម្ពុជាអណត្តិទី៧នេះ បានរៀបចំយុទ្ធសាស្រ្តថ្មី ពោលគឺការ​រៀបចំ​យុទ្ធ​សាស្រ្ត​បញ្ចកោណចំនួន ៥ចំណុចសំខាន់ៗ ដែលក្នុងនោះរួមមាន ការអភិវឌ្ឍសេដ្ឋកិច្ច និង​សង្គម​ឌីជីថល ដែលជាផ្នែកមួយសំខាន់ផងដែរ៕ អត្ថបទ៖ ភារម្យ


អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        45
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        38
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm