ស្ថានទូតឥណ្ឌា និងកម្ពុជា រៀបចំទិវាយោគៈអន្តរជាតិ លើកទី១០

2024/06/19 02:12:03 pm        174

ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រួមទាំងតំណាងក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ ទិវាយោគៈអន្តរជាតិ លើកទី១០។ ការរៀបចំនេះ ធ្វើឡើងនៅទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិក នៅ​ព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៤នេះ។

ស្ថានទូតឥណ្ឌា ក្រោមវត្តមានលោកជំទាវ ឯកអគ្គរដ្ឋទូត Devyani Khobragade រួមទាំង​តំណាង​មក​ពីក្រសួង ទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា និងតំណាងមកពីក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈបានចូលរួមរៀបចំ ទិវាយោគៈអន្តរជាតិលើកទី ១០។ ការរៀបចំទិវានេះ ក្រៅ​ពី​វត្ត​មាន​គណៈអធិបតី ក៏មានវត្តមាន សាធារណជន ក៏ដូចជាវត្តមានសិស្សសាលាចូលរួមផងដែរ ដោយ​សកម្មភាពការហាត់យោគៈបានចាប់ផ្ដើមតាំងពីព្រឹកព្រលឹម នៅពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​។

សម្រាប់ការរៀបចំទិវាយោគៈនេះឡើង លោកជំទាវ ឯកអគ្គរដ្ឋទូត Devyani Khobragade លើក​ឡើង​ជា​ការអរគុណដល់គ្រប់ភាពគីពាក់ព័ន្ធ ដែលបានចូលរួមរៀបចំឱ្យមានកម្មវិធីនេះឡើង។ លោក​ជំទាវបន្តថា សម្រាប់ទិវាយោគៈក្នុង ឆ្នាំ ២០២៤នេះ រៀបចំឡើងប្រធានបទ « យោគៈ​សម្រាប់​ខ្លួនឯង យោគៈសម្រាប់សង្គមជាតិ»។ លោកជំទាវបន្តថា ការជ្រើសរើសប្រធានបទនេះ គឺ​ដោយសារ​តែយោគៈ ជាផ្នែកសំខាន់មួយក្នុងការផ្សព្វផ្សាយពីសារសន្តិភាព នៅក្នុងសង្គម​ជាតិ​របស់​ពួក​យើង និងក្នុងពិភពលោកជារួម។ លោកជំទាវ ឯកអគ្គរដ្ឋទូត លើកឡើងបន្ថែមថា ការ​ហាត់​យោគៈ ក្រៅពីផ្ដល់ផលវិជ្ជមានលើរូបរាងកាយ ការហាត់​យោគៈ​ក៏ផ្ដល់​ជា​អត្ថ​ប្រយោជន៍​សម្រាប់​ផ្លូវ​ចិត្តផងដែរ។ លោកជំទាវ ពិតជាសប្បាយចិត្ត នៅពេលដែល​ប្រជាជន​កម្ពុជា​កាន់​តែ​ច្រើន ចាប់ផ្ដើមហ្វឹកហាត់យោគៈ។

ក្នុងពិធីដដែលនេះ ឯកឧត្តម ហ៊ុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើក​ឡើង​ដែរ​ថា កន្លងទៅក្រសួងទេសចរណ៍ បានសហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រៀប​ចំ​ទិវា​យោគៈ​អន្តរជាតិចំនួន ៩លើករួចមកហើយ នៅតាមគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា។ ការ​រៀបចំទាំងនេះ បានទាក់ទាញឱ្យមានការចូលរួមជាច្រើនពីសាធារណជន ភ្ញៀវទេចរជាតិ និង​អន្តរជាតិ​ផងដែរ។

ឯកឧត្តមលើកឡើងបន្ថែមថា ការរៀបចំទិវាយោគៈនៅថ្ងៃនេះ ក៏មានសារៈសំខាន់​ក្នុង​ការ​ជំរុញ​ផ្សព្វ​ផ្សាយ​សក្ដានុពលទេសចរណ៍កម្ពុជា លើកឆាកអន្តរជាតិ ក៏ដូចជាការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​កម្ពុជា-ឥណ្ឌា តាមរយៈការលើកកម្ពស់ទំនាក់ទំនង សង្គម វប្បធម៌ សេដ្ឋកិច្ច រវាង​ប្រជាជន និងប្រជាជន ព្រមទាំង​អបអរ​សាទរ​ការ​ហោះ​ហើរ​ត្រង់លើក​ដំបូង​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ពី​ភ្នំពេញ ទៅញូដេលី និង ពីញូដេលី មកភ្នំពេញ៕ អត្ថបទ៖ គឹម ហុក 

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am