ឧកញ៉ា ស្រី ស៊ីណា និងមនុស្សពីរនាក់ទៀតត្រូវបានបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

2024/06/19 11:08:09 pm        311

ភ្នំពេញ ៖ នគរបាលបញ្ជូនខ្លួនឧកញ៉ា ស្រី ស៊ីណា ដែលជាខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្ស និងមនុស្សពីរនាក់ទៀតទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នគរបាលបានបញ្ជូនខ្លួនឧកញ៉ា ស្រី ស៊ីណា និងមនុស្សពីរនាក់ទៀត ដែលម្នាក់គឺជាអ្នកដឹកទៅធ្វើសកម្មភាពបាញ់ប្រហារ និងម្នាក់ទៀតជាអ្នកដឹកគេចខ្លួនក្រោយធ្វើសកម្មភាព ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

នៅក្នុងដំណាក់កាលនគរបាលសំណុំរឿងបាញ់ប្រហារនេះត្រូវបាននគរបាលធ្វើសេចក្ដីសន្និដ្ឋាន និងចោទប្រកាន់កសាងសំណុំរឿងករណីមនុស្សឃាតគិតទុកជាមុន។ ទោះជាយ៉ាងណានៅរសៀលថ្ងៃទី១៩ មិថុនានេះ តំណាងអយ្យការមិនទាន់ធ្វើការចោទប្រកាន់ជាផ្លូវការនៅឡើយទេ។

លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា សំណុំរឿងទើបតែបញ្ជូនមកដល់ស្ថាប័នអយ្យការ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ករណីឃាតករឈ្មោះ ស្រី ស៊ីណា ដែលមានគោរម្យងារជា ឧកញ៉ា សមត្ថកិច្ចបានរៀបចំសំណុំរឿង សាក្សី និងភស្តុតាងមួយចំនួន ដោយអនុវត្តនូវវិធានការជំនាញ និងវិធានការច្បាប់យ៉ាងតឹងរឹងបំផុតចំពោះករណីបាញ់ប្រហារនៅខណ្ឌច្បារអំពៅនេះ។

បើតាមចម្លើយសារភាពរបស់ឃាតករឈ្មោះ ស្រី ស៊ីណា បានប្រាប់នគរបាលពេលចាប់ខ្លួនថា ការបាញ់ប្រហារនេះ គឺផ្ដើមចេញពីទំនាស់គ្នារវាងអ្នកជិតខាង។

សូមជម្រាបជូនថា ករណីឃាតកម្មគិតទុកជាមុននេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងបុរី ប៉េង ហួត បឹងស្នោរ គម្រោងទី៧ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលបណ្តាលឲ្យមនុស្ស២នាក់បានស្លាប់ និងមានអ្នករងរបួសម្នាក់ ចំពោះខ្មាន់កាំភ្លើងជាឃាតករត្រូវបាននគរបាលចាប់ខ្លួនក្រោយប្រព្រឹត្តិបទល្មើស និងរត់គេចខ្លួនតាមរថយន្តដល់ស្រុកអង្គស្នួល ខេត្តកណ្តាល និងបានឃាត់ខ្លួនជនសង្ស័យមួយចំនួននៅក្នុងករណីនេះផងដែរ៕

អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm