ពួក​តា​លី​បង់​ទំនងជា​កំពុង​ព្យាយាម​បន្ធូរបន្ថយ​ក្ដី​បារម្ភ​របស់​អន្តរជាតិ​

2021/08/17 09:46:37 pm        859

​​អា​ហ្វ​ហ្គា​នី​ស្ថាន៖ ក្រុម​តា​លី​បង់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​សង្កត់​ធ្ងន់​ថា ​ពួកគេ​នឹង​ការពារ​អាយុជីវិត ​និង​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​ ដែល​ទំនងជា​ដើម្បី​បន្ធូរបន្ថយ​ការ​ព្រួយបារម្ភ​ថា របប​គ្រប់គ្រង​បែប​អ៊ីស្លាម​អាច​នឹង​វិល​ត្រឡប់មកវិញ​។​

​មេដឹកនាំ​ទី​២ របស់​ក្រុម​នេះ លោក Mullah Abdul Ghani Baradar បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​វីដេអូ​មួយ​ថា ​តា​លី​បង់​ត្រូវតែ​បង្ហាញ​ថា ​យើង​អាច​បម្រើ​ប្រទេសជាតិ​របស់​យើង និង​ធានា​សន្តិសុខ ​និង​ភាព​ងាយ​ស្រួល​សម្រាប់​ជីវិត​រស់នៅ​។ កងកម្លាំង​តា​លី​បង់​បាន​គ្រប់គ្រង​រដ្ឋធានី​កា​ប៊ុល​ បន្ទាប់ពី​ពួកគេ​បាន​កាន់កាប់​ស្ទើរតែ​គ្រប់​រដ្ឋធានី​ខេត្ត ខណៈ​កងកម្លាំង​អាមេរិក​គ្រោង​នឹង​ដកទ័ព​ចេញ​ឲ្យ​អស់ពី​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ចុងខែ​នេះ បន្ទាប់ពី​ប្រតិបត្តិការ​យោធា​ជិត ២០​ឆ្នាំ​។ ​រដ្ឋាភិបាល​បាន​ដួល​រលំ​បន្ទាប់ពី​លោកប្រធានាធិបតី Ashraf Ghani ចាក​ចេញពី​ប្រទេស​។

​ក្រុម​សកម្ម​ប្រយុទ្ធ​ត្រូវ​បាន​គេ​និយាយ​ថា ​បាន​ទៅកាន់​ផ្ទះ​របស់​ប្រជាជន​នៅ​ទីក្រុង​កា​ប៊ុល ហើយ​សួរ​អំពី​មុខរបរ​របស់​ពួកគេ​។ នេះ​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា​ ក្រុម​នេះ​កំពុង​ស្វែងរក​មនុស្ស​ដែល​សហការ​ជាមួយ​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន ឬ​រដ្ឋាភិបាល​បរទេស​។​ អ្នកនាំពាក្យ​ក្រុម​តា​លី​បង់ ​លោក Suhail Shaheen បាន​និយាយ​នៅ​លើ​បណ្ដាញ​ធ្វី​ត​ធ័​រ​កាលពី​ថ្ងៃ​ចន្ទ​ថា ​ក្រុម​នេះ​បាន​ណែនាំ​ដល់​យុទ្ធជន​របស់​ខ្លួន​ថា ​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​ផ្ទះ​របស់​នរណា​ម្នាក់ ​ដោយ​គ្មាន​ការ​អនុញ្ញាត​ឡើយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm