រលកកម្តៅក្ដៅខ្លាំងឥតថមថយ បណ្ដាលឲ្យមនុស្សយ៉ាងតិច ៥នាក់ ស្លាប់ នៅទីក្រុងញូវដែលី

2024/06/20 12:30:53 am        17

សារព័ត៌មាន The Times of India នៅថ្ងៃពុធ (ទី១៩ ខែមិថុនា) នេះ បានរាយការណ៍ថា រលកកម្តៅក្ដៅខ្លាំងដែលបានកើតមានពាសពេញប្រទេសឥណ្ឌា បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥នាក់ ស្លាប់ នៅក្នុងរដ្ឋធានី New Delhi (ញូវដែលី) ក្នុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា មនុស្សរាប់ពាន់លាន នៅទូទាំងតំបន់អាស៊ី កំពុងប្រឈមនឹងកម្តៅក្ដៅខ្លាំង នៅរដូវក្តៅនេះ ជានិន្នាការមួយដែលអ្នកវិទ្យាសាស្ត្រនិយាយថា មានសភាពកាន់តែអាក្រក់ទៅៗ ដោយសារបម្រែបម្រួលអាកាសធាតុដែលកើតឡើងដោយស្នាដៃមនុស្ស។

សារព័ត៌មាន បានបន្ថែមថា ការស្លាប់នេះ ត្រូវបានរាយការណ៍កាលពីថ្ងៃទី ១៧ ខែមិថុនា ពីមន្ទីរពេទ្យនានា ក្នុងទីក្រុងរបស់ឥណ្ឌា ដែលមានប្រជាជនចំនួន ២០លាននាក់មួយនេះ ជាកន្លែងដែលមានការខ្វះខាតទឹកកាន់តែខ្លាំងឡើងៗ។

សារព័ត៌មាននេះ បានឲ្យដឹងទៀតថា ការប្រើប្រាស់ថាមពលរបស់រដ្ឋធានីនេះ ឈានដល់កម្រិតខ្ពស់ជាកំណត់ត្រា កាលពីថ្ងៃទី១៨ ខែមិថុនា នៅពេលដែលសីតុណ្ហភាពអប្បបរមានាពេលយប់ ឡើងដល់ ៣៣,៨អង្សាសេ។

សូមបញ្ជាក់បន្ថែមថា ចាប់តាំងពីខែមីនាមក សីតុណ្ហភាព បានឡើងដល់ ៥០អង្សាសេ ក្នុងទីក្រុងញូវដែលី និងរដ្ឋវាលខ្សាច់ក្បែរនោះ គឺរដ្ឋ Rajasthan ខណៈដែលចំនួនថ្ងៃនៃរលកកម្តៅធម្មតា ត្រូវបានកត់ត្រាក្នុងរដូវកាលនេះ មានរយៈពេលច្រើនជាង ២ដង នៅភាគពាយព្យ និងភាគខាងកើតប្រទេសឥណ្ឌា។

ស្ថានភាពទាំងនេះកើតឡើងដោយសារមានភ្លៀងធ្លាក់តិចជាងមុន និងខ្យល់ក្តៅបក់ពីតំបន់ស្ងួតជិតខាងចូលទៅក្នុងប្រទេសឥណ្ឌា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm