បាល់ទាត់៖ ប្រធានក្លិប Barcelona លោក Joan Laporta បានបង្ហើបថា Barcelona មានបំណុលសរុប ១.៣៥ពាន់លានអឺរ៉ូ រឺ ១.១៥ពាន់លានផោនហើយ ដែលលោកបានហៅស្ថានភាពនៅពេលនេះថាគួរឱ្យបារម្ភបំផុត។
ការចំណាយលើប្រាក់ឈ្នួលប្រចាំសប្តាហ៍លើកីឡាករ នៅពេលនេះមានដល់ទៅ ១០៣% នៃចំនូលក្លិប។ លោក Joan Laporta បានស្តីបន្ទោសប្រធានមុនលោក Josep Maria Bartomeu ចំពោះបំណុលដ៏ច្រើននេះ។ ប្រសិនបើ Barcelona បន្តកិច្ចសន្យាជាមួយ Lionel Messi នោះការចំណាយលើថ្លៃឈ្នួលកីឡាករនឹងកើនឡើងដល់ ១១០% នៃចំនូលក្លិប ដូច្នេះហើយទើប La Liga បដិសេធដែលធ្វើឱ្យកីឡាករអាហ្សង់ទីនរូបនេះចាកចេញទៅ Paris Saint Germain។
លោក Laporta បាននិយាយថា ការចំណាយលើលើប្រាក់ខែរបស់ក្លិបតំណាងឱ្យ ១០៣% នៃប្រាក់ចំណូលសរុបពោលគឺ ២០-២៥% ច្រើនជាងដៃគូប្រកួតប្រជែងរបស់យើង។ រឿងដំបូងដែលយើងត្រូវធ្វើនៅពេលយើងមកដល់គឺសុំខ្ចីលុយ ៨០លានអឺរ៉ូព្រោះបើមិនដូច្នេះទេយើងមិនអាចបើកប្រាក់ខែបានទេ។ របបមុនពោរពេញដោយការភូតកុហក។ បច្ចុប្បន្ន Barcelona មានប្រាក់ចំណូលប្រចាំឆ្នាំត្រឹម ៤៥១លានអឺរ៉ូ ដែលជានេះជាតួលេខដ៏គួរឱ្យព្រួយបារម្ភមួយ៕
អត្ថបទ៖នាង សុភាវុធ