
ទឹកជំនន់ដ៏ខ្លាំងក្លានៅរដ្ឋ Assam បានបណ្តាលមនុស្សជាង ៣០នាក់ និងបានបង្កការប៉ះពាល់ដល់មនុស្សជាង ១,៦១ លាននាក់ នៅទូទាំង១៥ស្រុក ។ បំណាក់ដីនៅតំបន់ Badarpur នៃស្រុក Karimganj បានបណ្តាលឲ្យមនុស្សចំនួន ៥នាក់ស្លាប់ ក្នុងនោះមានស្ត្រីម្នាក់ និងកូនស្រីបីនាក់របស់គាត់ ព្រមទាំងក្មេងប្រុសអាយុ ៣ឆ្នាំម្នាក់ផងដែរ។
បំណាក់ដីនេះ បានកើតឡើងនៅក្នុងភូមិ Gainachora កាលពីយប់ថ្ងៃអង្គារ។ ការស្លាប់ដោយសារបំណាក់ដី បាននាំឲ្យចំនួនអ្នកស្លាប់សរុបនៅរដ្ឋ Assam កើនដល់ជាង ៣០នាក់ ចាប់តាំងពីព្យុះស៊ីក្លូន Remal បានបោកបក់ដល់រដ្ឋនេះ នៅក្នុងខែឧសភា។
កាលពីយប់មិញម៉ោង ១២:៤៥ព្រឹក មានព័ត៌មានអំពីបំណាក់ដី នៅក្នុងភូមិ Gainachora (Bendargool) នៅក្រោមប៉ុស្តិ៍នគរបាល Badarpur ។ នៅពេលទទួលបានព័ត៌មាន មន្រ្តីនគរបាលនៅ ប៉ុស្តិ៍Badarpur រួមជាមួយបុគ្គលិករបស់ខ្លួននិងបុគ្គលិកនៃកងកម្លាំងឆ្លើយតបមហន្តរាយ (SDRF) បានប្រញាប់ប្រញាល់ទៅកាន់ទីតាំងបំណាក់ដីនោះ ហើយបានធ្វើកិច្ចប្រតិបត្តិការសង្គ្រោះ។ លោក Partha Protim Das អធិការគរបាលស្រុក Karimganj បាននិយាយថា បន្ទាប់ពីរយៈពេលបីម៉ោង ក្រុមជួយ សង្គ្រោះ បានស្រង់សាកសពមនុស្ស ៥នាក់ ចេញពីគំនរបាក់បែក។