
លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយថា អ៊ុយក្រែន នឹងមានភាពឈ្លាសវៃក្នុងការទទួលយកសំណើសន្តិភាពរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បើមិនដូច្នេះទេ កងទ័ពរុស្ស៊ី នឹងបន្ត និងធ្វើឲ្យជីវិតកាន់តែលំបាកឡើងសម្រាប់ទីក្រុងគីវ។
លោក បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «និយាយដោយស្មោះត្រង់ទៅ ខ្ញុំគិតថា លោកប្រធានាធិបតីបាននិយាយគ្រប់យ៉ាង ខ្ញុំមានន័យថា សំណើសន្តិភាពបន្ទាប់ដែលរុស្ស៊ីធ្វើ នឹងកាន់តែអាក្រក់សម្រាប់អាជ្ញាធរអ៊ុយក្រែន មិនថាយើងប្រព្រឹត្តចំពោះពួកគេបែបណានោះទេ។ ឥឡូវនេះ ពួកគេមានឱកាសពិចារណាសំណើសន្តិភាពរបស់លោក លោក វ្ល៉ាឌីមៀ ពូទីន ហើយយ៉ាងហោចណាស់ ត្រូវព្យាយាមធ្វើឲ្យមានសន្តិភាព និងបញ្ចប់ផ្នែកនៃជម្លោះនេះ»។
លោក Medvedev បានបន្ថែមថា បើមិនដូច្នេះទេ ការវាយលុករបស់រុស្ស៊ី នឹងបន្ត ហើយវាពិបាកនឹងនិយាយថា តើខ្សែបន្ទាត់នៃតំបន់ទ្រនាប់ ដែលលោកប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងនោះ នឹងនៅទីណា។ វាពិតជាទំនងណាស់ដែលថា អ្វីៗទាំងអស់នេះ នឹងមិនដំណើរការដល់ផលប្រយោជន៍របស់អាជ្ញាធរអ៊ុយក្រែនបច្ចុប្បន្នទេ។ ដូច្នេះពួកគេ ត្រូវតែប្រញាប់ ខណៈពេលដែលពួកគេ នៅតែអាច»។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងគីវ បានឆ្លើយតបរួចហើយជាមួយនឹងការបដិសេធនៅក្នុងសន្និសីទនៅប្រទេសស្វ៊ីស ដោយ«បដិសេធសំណើណាមួយ តាំងពីដើមដំបូងមក ដោយចាប់ផ្តើមការពិភាក្សាឡើង វិញ។ លោក បានសន្និដ្ឋានថា «ឥតប្រយោជន៍ ដូច្នេះវានឹងកាន់តែអាក្រក់ឡើង ចាប់ពីពេលនេះតទៅ»។